បញ្ញាសិទ្ឋិទទួលបានកាដូចិញ្ចៀនស្នេហ៍ក្នុងថ្ងៃខួបកំណើតពីម្ចាស់ស្នេហ៍លាក់មុខ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងសម្តែងលោក បញ្ញា សិទ្ឋិបានរៀបចំពិធីខួបកំណើតក្នុងសណ្ឋានមួយមានសភាពធំដុំដោយសារតែមានអ្នកសិល្បៈមកចូលរួមយ៉ាងច្រើនលើសលប់ រហូតដល់ថ្នាក់បន្ថែមតុជាបន្តបន្ទាប់។អ្វីដែលកាន់តែរីកមុខគឺលោកបញ្ញាសិទ្ឋិបានអះអាងថាទទួលបានកាដូចិញ្ចៀនពីមនុស្សម្នាក់ថែមទាំងជូនពរលោកដោយលោកមិនបានបញ្ជាក់ថាអ្នកដែលជូនកាដូមានតម្លៃនេះជាអ្នកណានោះទេ។

ពិធីខួបកំណើតលក្ខណៈខ្នាតធំនេះ ត្រូវបានរៀបចំធ្វើឡើងកាលពីរាត្រីថ្ងៃទី៩ មិថុនា ឆ្នាំ២០១៦នាភោជនីយដ្ឋានវីហ្រេ្វនផ្សារបឹងត្របែក ដោយមានភាគច្រើនជាតារាល្បីៗ ។

បញ្ញាសិទ្ឋិបានថ្លែងទាំងទឹកមុខរីករាយថា លោកបានធ្វើកម្មវិធីខួបកំណើតលក្ខណៈធំនេះ បាន២លើកមក ហើយដោយឆ្នាំមុនមិនបានរៀបចំឡើយ ។ លើកនេះជាលើកទី២ ដែលលោកបានរៀបចំស្របពេលដែលមានមិត្តភក្តិទាំងអស់ចេះតែទទួចឲ្យរៀបចំទៅដើម្បីសិរីសួស្តីរបស់យើង។ លោកក៍សម្រេចចិត្តធ្វើទោះដឹងថាមានការហត់នឿយបែបណាក៍មិនដកថយឡើយ ។

លោកនិយាយទៀតថា ឆ្នាំនេះលោកមានវ័យ២៧ឆ្នាំហើយ ដែលលោកក៍សមល្មមគិតគូរឿងគូស្រករ ប៉ុន្តែនៅមិនទាន់ឈានចូលឡើយមានតែខំរកស៊ីសិនទើបល្អរកលុយទុកសិន ។

យ៉ាងណាលោកមានអ្នកភ្ជាប់បេះដូងរួចហើយដោយថ្ងៃពិសេសនេះ គាត់ថែមទាំងជូនកាដូចិញ្ចៀនមួយវង់តម្លៃជាង១ពាន់ដុល្លារ ថែមទាំងជូនពរឲ្យលោក មានក្តីសុខទៀតផង ទើបកាន់តែធ្វើឲ្យលោកសប្បាយចិត្ត។

យ៉ាងណាលោកសុំមិនបកស្រាយរឿងស្នេហា ឬសុំមិនបង្ហាញអត្តសញ្ញាណច្រើននោះទេ សុំត្រឹមតែបង្ហើបបានប៉ុណ្ណឹងប៉ុណ្ណោះ ។ សម្រាប់ឆ្នាំថ្មី ពិសេសថ្ងៃកំណើតលោក មានតែប្រាថ្នាសុំសេចក្តីសុខរហូតទាំងក្នុងក្រុមគ្រួសារទាំងមិត្តសិល្បករទាំងអស់និងទស្សនិកជនក៍សុខសប្បាយដូចគ្នាស្របពេលខាងមុខលោកក៍មានគម្រោងចេញទៅសម្តែងនៅក្រៅប្រទេសទៀតទើបរំពឹងថាឯកសារពិតជាទទួលបានលទ្ឋផលល្អ ។

កាន់តែល្អទៀត លោកទើបតែទទួលបានតំណែងជាពិធីករនៅទូរទស្សន៍ភីអិនអិន ដោយផ្នែកពិធីករនេះ លោកបានផ្អាកជាង១ឆ្នាំ ទើបតែងាកមកវិញ ដោយរំពឹងថា និងកើនសន្ទុះគាំទ្រជាថ្មី ព្រោះការងារផ្នែកនេះស្រឡាញ់ និងធ្លាប់គ្រងតំណែងដែរទើបយល់ថាល្អ ។ ខួបកំណើតរបស់លោកធ្វើតែ១៥តុទេ ប៉ុន្តែឡើងដល់២០តុ និងគិតថា មិនជាអ្វីសំខាន់ចោទឡើងឡើយ ធ្វើមិច គេស្រឡាញ់រាប់អាន យើងចេះតែសម្រុកមកមិនប្រកាន់ឡើងណាមួយបង្ហាញពីមិត្តភាពឲ្យគេឃើញថាសិល្បៈត្រូវចេះរួមគ្នាមិនថា សប្បាយឬទុក្ខព្រួយឡើយ ៕

des (13)

des (12)

des (11)

des (10)

des (9)

des (8)

des (7)

des (6)

des (5)

des (4)

des (3)

des (2)

des (1)

des

des (14)

ដោយ៖វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print