ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលជំនាញ ចុះធ្វើការបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុង កាត់ព្រែក ស្ថិតក្នុងភូមិក្បាលកន្លង់ និងរឹបអូសវត្ថុតាងបទល្មើសនេសាទមួយចំនួន រុះរើរបាំងស្បៃមុង យកមកដុតកម្ទេចចោលផងដែរ។
ក្នុងប្រតិបត្តិការខាងលេីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយគណៈបញ្ជា ការឯកភាពស្រុក និងសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុង កាត់ព្រែក ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជាក់ស្ដែងលទ្ធផលសម្រេចបានរួមមាន៖
១/ រុះរើរបាំងស្បៃមុងចំនួន ១កន្លែង ប្រវែង ១៥ ម៉ែត្រ
២/ លូស្បៃមុងចំនួន ១ មាត់
– បង្គោលចំនួន ៣០ ដើម
– ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ១០គីឡូ
+ សម្ភារៈត្រូវបានបំផ្លាញចោលនៅហ្នឹងកន្លែង៕ ដោយ៖អរុណរះ