ខេត្តពោធិ៍សាត់៖ កម្លាំងនរគបាលប៉ុស្តិ៍រដ្ឋបាលតាលោ សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថបញ្ជាការដ្ឋានមូលដ្ឋានស្រុកបាកាន បង្រាបទីតាំងបញ្ជល់មាន់ផ្នាល់លុយបានវត្ថុតាងរីឯជនប្រព្រឹត្តបានរត់គេចខ្លួន ។
ប្រតិបត្តិការបង្រាបទីតាំងបញ្ជល់មាន់ខាងលើអនុវត្តឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិព្រៃគោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី នាង វុធ អធិការនរគបាលស្រុកបាកាន បានឲ្យដឹងថា កិច្ចសហការបង្រាបទីតាំងបញ្ជល់មាន់ភ្នាល់លុយ លទ្ធផលបង្រ្កាបបានរួមមានអាគក់ចំនួន២ក្បាល ទ្រុងក្រុងមាន់ចំនួន២ទ្រុងនិងម៉ូតូចំនួន៥គ្រឿង ។
លោកអធិការបន្តថា កិច្ចប្រតិបត្តិការបង្រ្កាបកន្លែងបញ្ជល់មាន់ភ្នាល់លុយ កម្លាំងបានបង្រ្កាបបានតែវត្ថុតាងដូចបានរៀបរាប់ខាងលើ រីឯក្រុមញៀនល្បែងទាំងនោះ បានរត់គេចខ្លួនបាត់ស្រមោល។
លោកបន្តទៀតថា វត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបានយកទៅរក្សាទុកដើម្បីបន្តតាមនិតិវិធី ៕
ដោយ៖ ប៉ឹម ពិន
...