ភ្នំពេញ៖ នារី២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័របុកម៉ូតូគុបនៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរបង្កហេតុនិងព្រូឡានត្រូវបានឃាត់ខ្លួនបន្ទាប់ពីពួកគេព្យាយាមបម្រុងរត់គេចខ្លួននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចាត់ការតាមនីតិវិធី។ ដោយឡែកនារីរងគ្រោះទាំង២នាក់បងប្អូនមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលប្រជាពលរដ្ឋមានការរន្ធត់អាណិតអាសូយ៉ាងខ្លាំង៕
ដោយ៖ តុងសីហា
...