បង្រ្កាបល្បែងសីុសងបញ្ជល់មាន់ភ្នាល់លុយបានវត្ថុតាងអ្នកប្រព្រឹត្តរត់បាសជើងសរព្រាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ កម្លាំងនរគបាលប៉ុស្តិ៍រដ្ឋបាលតាលោ សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថបញ្ជាការដ្ឋានមូលដ្ឋានស្រុកបាកាន បង្រាបទីតាំងបញ្ជល់មាន់ផ្នាល់លុយបានវត្ថុតាងរីឯជនប្រព្រឹត្តបានរត់គេចខ្លួន ។​

ប្រតិបត្តិការ​បង្រាបទីតាំងបញ្ជល់មាន់ខាងលើអនុវត្តឡើង​កាលពីវេលាម៉ោង​១រសៀលថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៦​ ត្រង់ចំណុចភូមិព្រៃគោ​ ឃុំតាលោ​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ ។​

លោកវរសេនីយ៍ត្រី​ នាង​ ​វុធ​ អធិការនរគបាលស្រុកបាកាន​ បានឲ្យដឹងថា កិច្ចសហការបង្រាបទីតាំងបញ្ជល់មាន់ភ្នាល់លុយ លទ្ធផលបង្រ្កាបបានរួមមានអាគក់ចំនួន២ក្បាល​ ទ្រុងក្រុងមាន់ចំនួន២​ទ្រុង​និងម៉ូតូចំនួន៥គ្រឿង ។​

លោកអធិការបន្តថា កិច្ចប្រតិបត្តិការបង្រ្កាបកន្លែងបញ្ជល់មាន់ភ្នាល់លុយ កម្លាំងបានបង្រ្កាបបានតែវត្ថុតាងដូចបានរៀបរាប់ខាងលើ រីឯក្រុមញៀនល្បែងទាំងនោះ បានរត់គេចខ្លួនបាត់ស្រមោល។​

លោកបន្តទៀតថា វត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបានយកទៅរក្សាទុកដើម្បីបន្តតាមនិតិវិធី ៕

4

3

2

1

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print