រថយន្តយីឌុបភ្លៅ៤សង្ស័យដាច់ហ្រ្វាំងចុះពីលើស្ពានគីហ្សូណាបុកចូលហាងលក់បបរស តែសំណាងល្អពុំមានអ្នករងរបួស

ចែករំលែក៖

ខេត្តកំពង់ចាម៖ រថយន្តយីឌុបភ្លៅ៤សង្ស័យដាច់ហ្រ្វាំងចុះពីលើស្ពានគីហ្សូណាបុកចូលហាងលក់បបរស តែមិនមានគ្រោះថ្នាក់ឬរងរបសដល់ជីវិតមនស្សនោះទេ គ្រាន់ខូចខាតបាក់បង្គោលភ្លើងនិងសំភារះក្នុងហាងមួយចំនួនធំ។

ហេតុការនេះកើតឡើងនៅម៉ោង១និង២៥នាទីថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៦ នៅចំណុចរង្វង់មូលគល់ស្ពានត្រើយខាងលិច ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម។

សម្មត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើមានស្លាកលេខ ខេត្តព្រះសីហនុ 3A-3339 បើកបរក្នុងទិសដៅចុះពីលើស្ពានគីហ្សូណាពីកើតមកលិច ហើយត្រូវបានអ្នកបើកបរបញ្ជាក់ថា ដោយសារប្រ្វាំងរថយន្តមិនសីុ ហើយអ្នកបើកបរក៏សំរេចចិត្តបួងចង្កូតបត់មកស្តាំហើយក៏បុកចូលទីតាំងខាងលើតែម្តង។

ករណីនេះសម្មត្ថកិច្ចជំនាញកំពុងបន្តនិតិវិធីនៅកន្លែងកើតហេតុចំណែកអ្នកបើកបរត្រូវបាននាំខ្លួនទៅកន្លែងអធិការក្រុងដើម្បីកសាងសំណំុរឿងទទួលខុសត្រូវចំពោះមុខច្បាប់៕

1 (7)

1 (8)

1 (9)

1 (10)

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print