លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហុន​ ចុះសួរសុខទុក្ខអាជ្ញាធរ និងប្រជាការពារ ក្នុងតំបន់អារ៉ែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ នៅរសៀលថ្ងៃទី១០ ខែមិថុនា លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហុន បានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខអាជ្ញាធរ និងប្រជាការពារ ក្នុងតំបន់អារ៉ែង ដែលរួមមានឃុំប្រឡាយ ឃុំជំនាប់ និងឃុំថ្មដូនពៅ។ លុះព្រឹកថ្ងៃទី១១ ខែមិថុនា លោក ទៀ សុខា ក៏បានដឹកនាំក្រុមការងារ ធ្វើដំណើរឆ្លងទូក និងជិះម៉ូតូ ទៅកាន់វត្តសុវណ្ណឧទ្យាន ក្នុងឃុំថ្មដូនពៅ ដើម្បីប្រគេនទេយ្យទាន និងបច្ចៃ ដល់ព្រះចៅអធិការវត្ត បន្ទាប់ក៏បានឆ្លៀតចុះមើល ការសិក្សារបស់សិស្សានុសិស្ស នៅសាលាបឋមសិក្សាភូមិកោះ៕​

6f4c7176-e08d-48ee-9ccc-6ea2883fa224

bdccf895-3bae-4a7c-822e-a1219dd143a2

38ec00e4-161a-4b36-b418-1094771e45b1

d4eafcb0-2612-493d-8e53-fa4f973ff6c8

117456d6-e71d-448f-ab76-5a1a72fb68a0

42551add-147e-4af5-a8c8-726e8dd19b19

70b3a998-11d4-4aad-8953-5cd27c37af46

ដោយ​៖ សុខ​ ខេមរា

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print