ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហុន បានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខអាជ្ញាធរ និងប្រជាការពារ ក្នុងតំបន់អារ៉ែង ដែលរួមមានឃុំប្រឡាយ ឃុំជំនាប់ និងឃុំថ្មដូនពៅ។ លុះព្រឹកថ្ងៃទី១១ ខែមិថុនា លោក ទៀ សុខា ក៏បានដឹកនាំក្រុមការងារ ធ្វើដំណើរឆ្លងទូក និងជិះម៉ូតូ ទៅកាន់វត្តសុវណ្ណឧទ្យាន ក្នុងឃុំថ្មដូនពៅ ដើម្បីប្រគេនទេយ្យទាន និងបច្ចៃ ដល់ព្រះចៅអធិការវត្ត បន្ទាប់ក៏បានឆ្លៀតចុះមើល ការសិក្សារបស់សិស្សានុសិស្ស នៅសាលាបឋមសិក្សាភូមិកោះ៕
ដោយ៖ សុខ ខេមរា
...