ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ! ខណៈជនសង្ស័យចំនួន៦៨នាក់(ស្រី៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៦ករណីទូទាំងប្រទេស នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ ។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៦៨នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់មនុស្ស ២០នាក់(ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់មនុស្ស ៦នាក់ និងប្រើប្រាស់ ១២ករណី ឃាត់មនុស្ស ៤២នាក់(ស្រី ៥នាក់) ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែកុម្ភៈម្សិលមិញនេះ រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៥៧,៥២ក្រាម ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផល ៦អង្គភាពបានចូលរួមបង្ក្រាប គឺកម្លាំងនគរបាលទាំង ៦អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ២៨នាក់ ស្រី ២នាក់ ចាប់យកIce ២៥,៧៨ក្រាម។
២ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,៧៣ក្រាម។
៣ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ១១នាក់ រក្សាទុក ៤ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ១៥,៣៥ក្រាម។
៤ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០៨ក្រាម។
៥ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ស្រី ២នាក់ ចាប់យកIce ១១០,៨៥ក្រាម។
៦ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧៣ក្រាម ៕ដោយ៖សហការី