លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :

១- វីអូឌីមានការទទួលខុសត្រូវដោយប្រធាន = ការសម្រេចបិទវីអូឌីដោយសារការសម្រេចចិត្តខុសរបស់ប្រធានវីអូឌី?

២- បុគ្គលិក វីអូឌី បាត់អនាគតនិងការងារ = ដោយសារការសម្រេចចិត្តខុសរបស់មេវីអូឌី?

៣- ពួកប្រឆាំងនិយាយស្រួលមិនគាប់ចិត្តទេ = បានតែប្រើធម៌ក្តៅទើបគាប់ចិត្តពួកវា?

៤- ការដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ហ៊ានប្រមាថម្តងហើយម្តងទៀតលើអង្គព្រះមហាក្សត្រ  = ធ្វើឲ្យទណ្ឌិតក្បត់ជាតិរូបនេះកាន់តែរសាត់ឆ្ងាយពីមាតុភូមិកម្ពុជា រហូតចោលឆ្អឹងនៅបរទេស?

៥- ការដែលប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានថ្កោលទោសទណ្ឌិតក្បត់ជាតិ៣ជំនាន់ = ធ្វើឲ្យទណ្ឌិតរូបនេះឯកោពីសង្គមខ្មែរជារៀងរហូតតទៅហោង?

៦- ប្រែតអាដាំនៅឯណាបានជាចេះដឹងថាគេមានលុយប៉ុន្មានៗនោះ = នេះគ្រាន់តែជាការ ច្រណែនគេចេះនិយាយមួលបង្កាច់គេ?

៧- ក្នុងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធទាំងសងខាង = វាតែងតែមានការបាត់បង់អាយុជីវិតទាំងពីខាងដោយជៀសមិនរួច?

៨- ការប្រគល់តួនាទីបន្ថែមជូនឯកឧត្តម ហ៊ុន ម៉ាណែត = ថាជាការបន្ថែមអំណាចក៏បានមិនខុសអីទេ?

៩- ការប្រគល់អំណាចឲ្យមន្ត្រីណាម្នាក់គឺជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា = គ្មានជនណាមានសិទ្ធិនិយាយអីបានទេ?

១០- ការនិយាយវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាគឺជាឆ្កែចេះព្រុស មនុស្សចេះតែដើរ = កោកៗសិកតែមាត់ត្រដោក ឆ្អែតឯពោះក្របី? ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print