ភ្នំពេញ : នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :
១- វីអូឌីមានការទទួលខុសត្រូវដោយប្រធាន = ការសម្រេចបិទវីអូឌីដោយសារការសម្រេចចិត្តខុសរបស់ប្រធានវីអូឌី?
២- បុគ្គលិក វីអូឌី បាត់អនាគតនិងការងារ = ដោយសារការសម្រេចចិត្តខុសរបស់មេវីអូឌី?
៣- ពួកប្រឆាំងនិយាយស្រួលមិនគាប់ចិត្តទេ = បានតែប្រើធម៌ក្តៅទើបគាប់ចិត្តពួកវា?
៤- ការដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ហ៊ានប្រមាថម្តងហើយម្តងទៀតលើអង្គព្រះមហាក្សត្រ = ធ្វើឲ្យទណ្ឌិតក្បត់ជាតិរូបនេះកាន់តែរសាត់ឆ្ងាយពីមាតុភូមិកម្ពុជា រហូតចោលឆ្អឹងនៅបរទេស?
៥- ការដែលប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានថ្កោលទោសទណ្ឌិតក្បត់ជាតិ៣ជំនាន់ = ធ្វើឲ្យទណ្ឌិតរូបនេះឯកោពីសង្គមខ្មែរជារៀងរហូតតទៅហោង?
៦- ប្រែតអាដាំនៅឯណាបានជាចេះដឹងថាគេមានលុយប៉ុន្មានៗនោះ = នេះគ្រាន់តែជាការ ច្រណែនគេចេះនិយាយមួលបង្កាច់គេ?
៧- ក្នុងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធទាំងសងខាង = វាតែងតែមានការបាត់បង់អាយុជីវិតទាំងពីខាងដោយជៀសមិនរួច?
៨- ការប្រគល់តួនាទីបន្ថែមជូនឯកឧត្តម ហ៊ុន ម៉ាណែត = ថាជាការបន្ថែមអំណាចក៏បានមិនខុសអីទេ?
៩- ការប្រគល់អំណាចឲ្យមន្ត្រីណាម្នាក់គឺជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា = គ្មានជនណាមានសិទ្ធិនិយាយអីបានទេ?
១០- ការនិយាយវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាគឺជាឆ្កែចេះព្រុស មនុស្សចេះតែដើរ = កោកៗសិកតែមាត់ត្រដោក ឆ្អែតឯពោះក្របី? ៕
ដោយ : សហការី