នៅក្នុងប្រវត្តិសាស្ត្រមានអ្នកណាក្រុមហ៊ុនណារកប្រាក់បានរហូតដល់ទៅ ១ពាន់លានដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែក្រុមហ៊ុនដែលមានលោក MarK Zuckerberg ដែលមានបុគ្គលិកតែប៉ុន្មាននាក់ប៉ុណ្ណោះ តែអាចរកប្រាក់ចំណូលលើសពីការស្មាន។
សារព័ត៌មាន Inquisitr នៅថ្ងៃមួយក្នុងខែមករា ឆ្នាំ២០១៦ នេះ ម្ចាស់ហ្វេសប៊ុក លោក Zuckerberg បានរកប្រាក់ចំណូលរហូតដល់ ៦ពាន់លានដុល្លារក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ។ ជាមួយនិងប្រាក់ចំណូលយ៉ាងច្រើននោះ ក្នុងមួយម៉ោងគឺទទួលបាន ២៥០លានដុល្លារ ។ ក្នុងមួយនាទីរកបានជាង៤លាន១៦ម៉ឺនដុល្លារ និងមួយវិនាទីរកបាន ជាង ៦៩ម៉ឺនដុល្លារ។ ចំណូលក្នុងមួយវិនាទីគឺច្រើនជាងពលរដ្ឋដែលមានជីភាពមធ្យមនៅអាមេរិកទៅទៀតគឺមានតែ ៥៣,៦៥៧ដុល្លារ។ ទាំងនោះមានន័យថា ទឹកប្រាក់ដែលលោក Zuckerberg រកបានគឺច្រើនជាងគ្រួសាធម្យមនៅអាមេរិកដល់ទៅ ២៨ភាគរយ។
ម្ចាស់ហ្វេសប៊ុករកប្រាក់ចំណូលបានដោយវិធីណា?
នាឡិការ៉ោរ្ត៍នៅម៉ោង៨ព្រឹក តែលោក Zuckerberg បានបិទនិងគេងបន្ថែម៩នាទីទៀតដោយសារតែលោកគេងយឺត ។ ក្នុងរយៈពេល៩នាទីនោះលោករកបានចំណូលដល់ទៅ ៣៧.៥លានដុល្លារ។ ក្រោយមកលោករត់ហាត់ប្រាណរយៈពេល២០នាទី ដោយក្នុងរយៈពេល២០នាទីលោករកបានប្រាក់ចំណូល ៨៣លានដុល្លារ ហើយគ្រាន់តែពេលវេលាងូតទឹកលោកក៏រកព្រាក់បាន ២១លានដុល្លារផងដែរ ។ គ្រាន់តែពេលវេលាថើបលាប្រពន្ធទៅធ្វើការក៏រកបានប្រាក់ដល់ទៅ ១សែនដុល្លារផងដែរ។ ក្នុងរយៈពេលបាយថ្ងៃត្រង់លោកទទួលបានប្រាក់ ១២៥លានដុល្លារ នៅមិនគិតពីពេលវេលាជិះឡានត្រឡប់មកផ្ទះវិញក៏រកបានប្រាក់ចំណូល ៤២លានដុល្លារផងដែរ។ នៅមុនពេលចូលគេងលោកអានសៀវភៅ «The End of Power » ក្នុងរយៈពេល១៧នាទីលោករកបានប្រាក់ចំណូលបាន ៧១លានដុល្លារ ទាំងនោះជាពេលវេលាមួយថ្ងៃធ្វើការរបស់លោក Zuckerberg បានបញ្ចប់ដោយមានប្រាក់ចំណូលជាង ៦ពាន់លានដុល្លារ។
ការដែលរកបានប្រាក់ចំណូលច្រើនដោយសារតែចំនួនពលរដ្ឋបានចូលលេងហ្វែសប៊ុកកាន់តែច្រើនហើយមើលនៅរូបវីដីអូប្លែកៗសុទ្ធតែត្រូវចំណាយប្រាក់ ៕
ដោយ៖ សាធី