ម្ចាស់ហ្វេសប៊ុករកបានប្រាក់ចំណូល ៦ពាន់លានដុល្លារក្នុងមួយថ្ងៃដោយវិធីណា?

ចែករំលែក៖

នៅក្នុងប្រវត្តិសាស្ត្រមានអ្នកណាក្រុមហ៊ុនណារកប្រាក់បានរហូតដល់ទៅ ១ពាន់លានដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែក្រុមហ៊ុនដែលមានលោក​ MarK Zuckerberg ដែលមានបុគ្គលិកតែប៉ុន្មាននាក់ប៉ុណ្ណោះ តែអាចរកប្រាក់ចំណូលលើសពីការស្មាន។

សារព័ត៌មាន​ Inquisitr នៅថ្ងៃមួយក្នុងខែមករា ឆ្នាំ​២០១៦ នេះ ម្ចាស់ហ្វេសប៊ុក លោក​ Zuckerberg បានរកប្រាក់ចំណូលរហូតដល់​ ៦ពាន់លានដុល្លារក្នុងរយៈពេលតែ​២៤ម៉ោងប៉ុណ្ណោះ ។ ជាមួយនិងប្រាក់ចំណូលយ៉ាងច្រើននោះ ក្នុងមួយម៉ោងគឺទទួលបាន ២៥០លានដុល្លារ ។ ក្នុងមួយនាទីរកបាន​ជាង​៤លាន១៦ម៉ឺនដុល្លារ  និងមួយវិនាទីរកបាន ជាង​ ៦៩ម៉ឺនដុល្លារ។ ចំណូលក្នុងមួយវិនាទីគឺច្រើនជាងពលរដ្ឋដែលមានជីភាពមធ្យមនៅអាមេរិកទៅទៀតគឺមានតែ  ៥៣,៦៥៧ដុល្លារ។ ទាំងនោះមានន័យថា ទឹកប្រាក់ដែលលោក​​ Zuckerberg រ​កបានគឺច្រើនជាង​គ្រួសាធម្យមនៅអាមេរិកដល់ទៅ​ ២៨ភាគរយ។

ម្ចាស់ហ្វេសប៊ុករកប្រាក់ចំណូលបានដោយវិធីណា?

នាឡិការ៉ោរ្ត៍នៅម៉ោង៨ព្រឹក តែលោក​​ Zuckerberg បានបិទនិងគេងបន្ថែម​៩នាទីទៀតដោយសារតែលោកគេងយឺត ។ ក្នុង​រយៈពេល​៩នាទីនោះលោករកបានចំណូលដល់ទៅ ៣៧.៥លានដុល្លារ។ ក្រោយមកលោករត់ហាត់ប្រាណរយៈពេល​២០នាទី ដោយក្នុងរយៈពេល​២០នាទីលោករកបានប្រាក់ចំណូល​ ៨៣លានដុល្លារ ហើយគ្រាន់តែពេលវេលាងូតទឹកលោកក៏រកព្រាក់បាន ២១លានដុល្លារផងដែរ ។ គ្រាន់តែពេលវេលាថើបលាប្រពន្ធទៅធ្វើការក៏រកបានប្រាក់ដល់ទៅ ​១សែនដុល្លារផងដែរ។ ក្នុងរយៈពេលបាយថ្ងៃត្រង់លោកទទួលបានប្រាក់​ ១២៥លានដុល្លារ នៅមិនគិតពីពេលវេលាជិះឡានត្រឡប់មកផ្ទះវិញក៏រកបានប្រាក់ចំណូល ៤២លានដុល្លារផងដែរ។​ នៅមុនពេលចូលគេងលោកអានសៀវភៅ ​«​The End of Power » ក្នុងរយៈពេល១៧នាទី​លោករកបានប្រាក់ចំណូលបាន ៧១លានដុល្លារ ទាំងនោះជាពេលវេលាមួយថ្ងៃធ្វើការរបស់លោក​ Zuckerberg បានបញ្ចប់ដោយមានប្រាក់ចំណូលជាង ៦ពាន់លានដុល្លារ។

ការដែលរកបានប្រាក់ចំណូលច្រើនដោយសារតែចំនួនពលរដ្ឋបានចូលលេងហ្វែសប៊ុកកាន់តែច្រើនហើយមើលនៅរូបវីដីអូប្លែកៗសុទ្ធតែត្រូវចំណាយប្រាក់ ៕

1 (1)

1 (2)

ដោយ៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print