នគរបាលស្រុកត្បូងឃ្មំុឆ្មក់ចូលបង្ក្រាបជនសង្ស័យកំពុងជួញដូរថ្នាំញៀននៅក្នុងព្រៃកៅស៊ូ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ ឆ្មក់ចូលបង្ក្រាបចាប់ឃាត់ខ្លួនក្នុងខណៈក្រុមជនល្មើសកំពុង ធ្វើសកម្មភាព ជួញដូរថ្នាំញៀន នៅតាមផ្លូវក្នុងព្រៃកៅស៊ូជប់។

ប្រតិបត្តិការនេះធ្វើរឡើងនៅម៉ោង១១ និង១៧នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ ។

លោក ឡុង សារិន អធិការរងនៃអធិការនគរបាលស្រុកត្បូងឃ្មំុបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ថាន រស្មី ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិ៨៧ឃុំថ្មពេជ្រស្រុកត្បូងឃ្មុំ ទី២ ឈ្មោះ លាប សុខលាង ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ទី៣ ឈ្មោះ អុន ហ្គោ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។

លោកបានបន្តឲ្យដឹងថា ករណីនេះសមត្ថកិច្ច ចាប់យកវត្ថុតាងបាន ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន ចំនួន ៣កញ្ចប់  និងសម្ភារប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

313be596-7632-468a-9ba4-06d8e0096da7

a808e354-e739-431f-ad49-824ea99f10fb

510bde1b-74bf-4693-9159-8150600c948c

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print