តាកែវៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យករណីលួចម៉តូម្នាក់រួមនិងវត្ថុតាងតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូកាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីសាកសួរ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោងដែលបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា រតនៈ ហៅរត្ន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិខ្វាវខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ស្លាក
លេខ តាកែវ 1k 2506 ដែលជាកម្មសិទ្ធរបស់លោក សែម ស្រស់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពេជដង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ ផ្អែកតាមសម្តីរបស់ជនសង្ស័យបានសារៈភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើមែន ហើយជិះមិនបានមួយថ្ងៃផងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យក្រោយពីសមត្ថកិច្ចស្រុកសំរោងចាប់ខ្លួននិងបានទទួលចម្លើយសារៈភាពរួចមកក៏បានបញ្ជូនខ្លួនភ្លាមៗមកស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការតាមនីតិវិធី៕
ដោយៈ(ជីសូរិកា)