ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តត្រង់ផ្លូវបំបែកជាបួនស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវលេខ៤៣៦កែងផ្លូវលេខ៩៩​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន។

បេីតាមលិខិតឆ្លងដែនជនរងគ្រោះមានឈ្មោះNOULET MADYNA ភេទប្រុស អាយុ២២ឆ្នាំ។

តា​មប្រភពព័ត៌មានពីប្រាពលរដ្ឋបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក ALPHARD ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BA-4798 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៩ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រី​ម ពណ៌ខ្មៅ​ ពាក់ស្លាកលេខស្ទឹងត្រែង​ 1A-2946​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣៦​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឱ្យបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print