ព្រោះតែចង់ស្អាតឱ្យពួកម៉ាកជាជាងសាក់ចិញ្ចើម ជួយក្នុងតម្លៃ​ថោកៗ​ មានអីដេកមួយភ្លែត​ បើកមកវិញចិញ្ចើមស្អាតដូច​គំនូរ​

ចែករំលែក៖

ប្រទេសថៃ៖​ ស្រ្តីជនជាតិថៃម្នាក់ បានផ្ទុះការចាប់អារម្មណ៍នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចំពោះរឿងរ៉ាវរបស់គាត់​ ខណៈដែលគាត់បានទៅសាក់ចិញ្ចើម នៅកន្លែងមិត្តភក្តិដែលជាជាង ដោយស្ដ្រីរូបនោះ គ្រាន់តែច្រឡំបិទភ្នែកដេកមួយភ្លែតសោះ ស្រាប់តែបើកមកវិញ ឃើញសមិទ្ធផលរបស់មិត្តហើយ គាំងនិយាយមិនចេញ​។

សូមជម្រាបថា​ រឿងរ៉ាវមួយនេះ បានកើតឡើងតាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ​ នៅខេត្តផេចៈប៊ូន ប្រទេសថៃ ដែលមានគណនីហ្វេសប៊ុកមួយបានចែកចាយរូបភាពរបស់ស្រ្តីម្នាក់ ទើបតែសាក់ចិញ្ចើមហើយថ្មីៗ ឃើញពិតជាហួសចិត្តខ្លាំងណាស់ ព្រោះចិញ្ចើមធំខ្លាំង មិនត្រូវក្បួនខ្នាតតែម្តង។

បើតាមការរៀបរាប់របស់ស្រ្តីខាងលើនេះ​ បានឱ្យដឹងថា ជាងដែលសាក់ចិញ្ចើមឱ្យខ្លួននេះ ទើបតែស្គាល់គ្នាជាមិត្តដោយសារការផឹកស៊ីជាមួយគ្នា កាលពី ២សប្តាហ៍មុននេះឯង។ ក្រោយមកមិត្តរូបនេះ បានសាក់ចិញ្ចើមឱ្យខ្លួនក្នុងតម្លៃថោកៗប្រហែលជា ២០ ដុល្លារប៉ុណ្ណោះ ហើយខណៈកំពុងសាក់នោះ ខ្លួនក៏បានបិទភ្នែកដេកទៅមួយភ្លែត បើកមកវិញ ក៏បានចិញ្ចើមដូចជាក្នុងរូបនេះ ខ្លួនហួសចិត្តជាខ្លាំង គឺពិតជាធ្វើឱ្យបាត់បង់ទំនុកចិត្តណាស់។

ជាចុងក្រោយស្ត្រីរូបនេះ ក៏បានទៅរកគ្លីនិក កែសម្ផស្សផ្សេងទៀត​ ដើម្បីឱ្យគេជួយកែសម្រួលឡេីងវិញ ហើយក៏សង្ឃឹមថា វានឹងមានភាពដូចដេីមវិញ៕ ដោយ៖ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print