អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែងទាំងស្រុងនៅខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋមួយល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តបង្ការគ្រោះអគ្គិភ័យមកអន្តរាគមន៍កាលពីវេលាម៉ោង​ ៧និង៤០នាទីយប់​ ថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្ទះលេខ៦០E2 ផ្លូវ១៣៤​ ភូមិ៥​ សង្កាត់មនោរម្យ​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។​​

សមត្ថកិច្ចបានឲ្យដឹងថា​ ករណីគ្រោះអគ្គិភ័យខាងលេីនេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីក្នុងនោះបានបណ្តាលឲ្យឆាបឆេះសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង​ ដែលសង់អំពីថ្ម​ ទំហំ​ ទទឹង៤ម៉ែត្រ​ បណ្តោយ ១២ម៉ែត្រ​ នឹងមិនបណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរនោះឡេីយ។ 

ក្នុងរវង្វង់ប្រតិបត្តការបង្ការគ្រោះអគ្គិភ័យខាងលេីនេះប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ០៨គ្រឿង ប្រេីប្រាស់ទឹកអស់ ០៤ឡាន ស្មើរនឹង​ ១៦ម៉ែត្រគូប​,​ រថយន្តរបស់សាលាខណ្ឌ៧មករា​ ចំ​នួន​ ០១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០១ឡាន​ ស្មេីរនឹង​ ៤ម៉ែត្រគូប​ និងរថយន្តរបស់ផ្សារទំនេីបអូឡាំព្យា​ ចំនួន​ ០២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០២ឡាន​ ស្មេីរនឹង​ ០៨ម៉ែត្រគូប​ ហេីយអគ្គិភ័យក៏បានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង​ ៨និង១០​នាទីនាថ្ងៃខែឆ្នាំដដែល៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print