ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣)

ចែករំលែក៖

ភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, ទ្រនុងសម្ពាធខ្ពស់ ( ចិន ) និងខ្យល់មូសុងឦសានក្នុងកម្រិតខ្សោយបន្តមានឥទ្ធិពលមកលើ ព្រះរាជាណាចក្រកម្ពុជារហូតដល់ សប្ដាហ៍ទី១ ខែមីនា ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

– ធាតុអាកាសក្តៅហើយស្ងួត ។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយ អន្លើតែប៉ុណ្ណោះ។

២-តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ ºC – -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ ១C

– ធាតុអាកាសត្រជាក់នៅពេលព្រឹក ។

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

– ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print