អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែកុម្ភ: ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែកុម្ភ: និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម លោកឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់លោក លោកស្រី អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។

នាឱកាសនោះ លោកឧត្ដមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានប្រគល់ភារកិច្ចជូន លោកឧត្ដមសេនីយ៍ត្រី ប្រធាននាយដ្ឋានរដ្ឋបាលសរុប អាននូវសេចក្ដីសម្រេចស្តីពីការបង្កើតក្រុមការងារយេនឌ័រ របស់អគ្គាធិការដ្ឋាន។ បន្ទាប់មក លោកឧត្ដមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យមន្ត្រីជំនាញអានរបាយការណ៍ប្រចាំខែជូនដល់អង្គប្រជុំ និងបានស្នើឱ្យលោក លោកស្រី​ ព្រមទាំងអស់លោកទាំងអស់ចូលរួមពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៣ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ក្រោយពីមានមតិយោបល់ចូលរួមរួចមក លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានធ្វើការណែនាំចំណុចសំខាន់មួយចំនួនផងដែរ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ឯក អគ្គាធិការ បានជូនពរសមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល ឱ្យទទួលបាននូវសុខភាពល្អ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី​ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print