ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ ដាវីត នេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
លោក នេអូ បានគោរពសម្ដែងនូវក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស រវាងកងទ័ព និងកងទ័ព ។ លោក នេអូ ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា លោក បានពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយក៏បានកំណត់នូវគោលដៅកិច្ចសហប្រតិបត្តិការ នៅពេលខាងមុខ ឱ្យកាន់តែខ្លាំងឡើងថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។ សម្ដេចតេជោក៏បានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែកបទពិសោធន៍ ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ៕ដោយ៖ស តារា