សមត្ថកិច្ចកំពុងស្វែងរកអ្នកបើកបររថយន្តមួយគ្រឿង ដែលបានរត់គេចខ្លួន បន្ទាប់ពីបើករថយន្តបុកម៉ូតូ បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចចន្លោះបង្គោលលេខ៥២៤-៥២៥ លើផ្លូវជាតិលេខ៩ ស្ថិតនៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងមានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យជនរងគ្រោះស្លាប់ម្នាក់។

មន្ត្រីនគរបាលបានឲ្យដឹងថាអ្នកបើកបររថយន្តឈ្មោះហុង ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ រស់នៅភូមិ១ ឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនះគីរីបានរត់គេចខ្លួនបន្ទាប់ពីបុកអ្នកជិះម៉ូតូស្លាប់ហើយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុនិងអ្នករួមដំណើរម្នាក់។ រថយន្ដម៉ាកឡង់គ្រីសរ័ពណ៏ស សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញBI៤៨៧៨បានទទួល រងការខូចខាតធ្ងន់ធ្ងរនៅផ្នែកខាងមុខបន្ទាប់ពីប៉ះទង្គិចបុកគ្នាជាមួយម៉ូតូ ។

យោងតាមអ្នករួមដំណើរក្នុងរថយន្តបានប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុរថយន្តបានធ្វើដំណើរបើកបរពីទិសខាងលិចទៅកើត បានបុកជាមួយម៉ូតូម៉ាកវេវពណ៏ខៀវគ្មានផ្លាកលេខ បើកបរពីទិសកើតទៅលិចភ្លាមនោះម៉ូតូកំពុងតែបត់ឆ្វេង។

មន្ត្រីនគរបាលបានធ្វើកំណត់ហេតុដោយយោងទៅតាមអត្តសញ្ញាណប័ណ្ណជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះវ៉ាន់ ប៊ុនធឿន ភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានស្រុកកំណើតភូមិអូរលើ ឃុំស្វាយទាបស្រុក ចំការលើ ខេត្តកំពង់ចាម។ បើតាមការពិនិត្យនៅនឹងកន្លែងកើតហេតុគ្រោះថ្នាក់ខាងលើគឺបណ្ដាលមកពីអ្នកបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ពេលកំពុងបត់ម៉ូតូជួនពេលនោះរថយន្តមកដល់បុកម៉ូតូតែម្ដង។

...

មកដល់ព្រឹកថ្ងៃទី២៨ កុម្ភៈនេះមន្ត្រីនគរបាលត្រៀមបញ្ជូនរថយន្តនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើពីកន្លែងប៉ុស្តិ៍នគរបាលឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់មកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print