ប្រធានាធិបតីថ្មី ហ្វីលីពីន អាចប្រឈមនិងការក្រោកឈរឡើងប្រឆាំងពីពលរដ្ឋ

ចែករំលែក៖

ប្រធានាធិបតីទើបតែជាប់ឆ្មោតហ្វីលីពីន អាចប្រឈមនិងការក្រោកឈរឡើងប្រឆាំងពីពលរដ្ឋក្រោយពេលដែល ​ ប្រធានាធិបតី​ហ្វីលីពីន​ជិតចប់អាណាត្តិ ដែល​ត្រូវ​ចប់​អាណត្តិ​នឹង​ត្រូវ​ធ្វើ​ការ​ផ្ទេរ​តំណែង​ទៅ​ឲ្យ​ប្រធានាធិបតី​ថ្មី ​គឺ​លោក ​រ៉ូឌ្រីហ្គោ ឌុយទែតេ ។ ក៏​ប៉ុន្តែ​ កាលពីថ្ងៃទី​១២ ខែ​មិថុនា​ ​ លោក​ អាគីណូ ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ប្រជាជន​ហ្វីលីពីន​ទាំងអស់​ក្រោក​ឈរឡើងដើម្បី​ការពារ​សិទ្ធិ​សេរីភាព​តទល់​នឹង​លោក​ប្រធានាធិបតី​ថ្មី ​ ដែល​ជា​មនុស្ស​ផ្តាច់ការ​និង​និយម​អំពើ​ហិង្សា​កាប់​សម្លាប់។

នៅថ្ងៃទី​៣០ ខែ​មិថុនា ខាងមុខ​គឺ​ជា​ថ្ងៃ​ដែល​លោក ​បេនីកណូ អាគីណូ ​ត្រូវផ្ទេរ​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​ទៅឲ្យ​លោក​ រ៉ូឌ្រីហ្គោ ឌុយទែតេ ។ លោក​រ៉ូឌ្រីហ្គោ ឌុយទែតេ ​បាន​ឈ្នះ​ការ​បោះឆ្នោត​យ៉ាង​សន្ធឹកសន្ធាប់​កាល​ពី​ដើមខែ​ឧសភា​ ដោយសារ​តែ​បាន​សន្យា​ថា ​និង​ចំណាយ​ពេល​តែ​៦ខែ​ប៉ុណ្ណោះ​ដើម្បី​កំចាត់​អំពើ​ឧក្រិដ្ឋកម្មព្រមទាំង​សម្លាប់​ពួក​ជន​ទុច្ចរិត​ឲ្យ​អស់​ពី​ហ្វីលីពីន។

ប៉ុន្តែ​សម្រាប់​លោក​ អាគីណូ ​ប្រធានាធិបតី​ចប់អាណត្តិ ​លោក​ឌុយទែតេ ​គឺ​ជា​មនុស្ស​ហិង្សា​ផ្តាច់ការ​ដែល​នឹង​ធ្វើ​ឲ្យហ្វីលីពីន​ជួប​គ្រោះថ្នាក់។ នៅ​ថ្ងៃ​នេះ​លោក ​អាគីណូ​ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ហ្វីលីពីនក្រោក​ឈរ​ឡើង​ដើម្បី​តស៊ូ ​ប្រយុទ្ធ​នឹង​សកម្មភាព​ផ្តាច់ការ​ហិង្សា​របស់​អនាគត​ប្រធានាធិបតី​ថ្មី ​ដែល​មិន​គោរព​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ លោក ​អាគីណូ ​បាន​ថ្លែង​នៅ​ចំពោះមុខ​ប្រមុខ​ការទូត​បរទេស​ជា​ច្រើន​នាក់​ប្រចាំ​នៅ​ក្រុង​ម៉ានីល​ ថា ​ ហ្វីលីពីន​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ដោយ​បាន​ជាប់​ក្នុង​ក្រញ៉ាំរបស់​មេដឹកនាំ​ផ្តាច់ការ​គឺ​លោក ​Marcos​  ដូច្នេះ​ហ្វីលីពីន​ត្រូវតែ​ប្រយត្ន័​ប្រយែងដើម្បីកុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ដើរ​ជាន់ដាន។ ក្នុងន័យ​នេះ​លោក ​អាគីណូ ​បាន​សំដៅ​ដោយ​ចំៗ​ថា ​លោក​ ឌុយទែតេ​ អនាគត​ប្រធានាធិបតី​ថ្មី​គឺ​ជា​មនុស្ស​ផ្តាច់ការ​បំផុត​ ហើយ​ប្រជាជន​ហ្វីលីពីន​នឹង​ពិត​ជា​រងទុក្ខ​។

គួរបញ្ជាក់ថា ​ លោក​ ឌុយទែតេ ​បាន​សន្យាថា​ និង​សម្លាប់​មេ​ក្លោង​ជួញ​គ្រឿងញៀនព្រមទាំង​ក្រុម​ឧក្រិដ្ឋកម្ម​ទាំង​អស់ ​ក្នុង​រយៈពេល​៦ខែ។ លោក​ថែមទាំង​បាន​សន្យា​ថា​ នឹង​ឲ្យ​រង្វាន់​ដល់​អាជ្ញាធរ​នគរបាល ​ឬក៏​ប្រជាជន​សាមញ្ញ​ណា ​ដែល​បាន​សម្លាប់​ពួក​ជន​ទុច្ចរិត។ បន្ថែម​ពី​នេះ​លោក​អនាគត​ប្រធានាធិបតី​រូបនេះបាន​ទាំង​និយាយ​គំរាម​ថា​ នឹង​បិទ​សភា​ចោល​បើ​សិន​ជា​សភា​រារាំង​កិច្ច​ការងារ​របស់​គាត់​ ហើយ​គាត់​នឹង​ធ្វើ​រដ្ឋធម្មនុញ្ញ​បដិវដ្តន៍​ថ្មី​មួយ​​សម្រាប់​ហ្វីលីពីន។

យ៉ាងណាមិញក្នុង​រយៈពេល​២សប្តាហ៍​ចុង​ក្រោយ​នេះអាជ្ញាធរ​ហ្វីលីពីនបាន​សម្លាប់​ជនសង្ស័យ​ជា​បក្សពួក​ជួញ​ដូរ​គ្រឿងញៀនចំនួន​២០នាក់។ ក្រុម​អាជ្ញាធរ​បាន​បញ្ជាក់​ថា ​ពួក​គេ​បាន​ទទួល​ការ​ជំរុញ​ពី​លោក​ប្រធានាធិបតី​ថ្មី ​ បើទោះ​បី​ជា​លោកពុំទាន់​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​ក៏ដោយ។​ ដោយឡែកភ្នាក់ងារ​យក​ព័ត៌មាន​បារាំង​បាន​រាយការណ៍​អំពី​សកម្មភាពតាម​ប្រម៉ាញ់ ​នឹង​ចាប់​មនុស្ស​នៅ​តាម​តំបន់​អាណាធិបតេយ្យក្នុង​ក្រុង​ម៉ានីល ​ដោយ​មាន​ចាប់​ទាំង​ក្មេងៗ​ដោយ​ឥត​រើសមុខ។

ក្រុម​អង្គការ​និង​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ហ្វីលីពីន ​បាន​បរិហារ​ពី​ចំណាត់ការ​បែប​សាហាវ​ព្រៃផ្សៃរបស់​អនាគត​ប្រធានាធិបតី​ដោយ​លោក​បាន​បើកដៃ​ឲ្យ​មាន​ការ​បាញ់​សម្លាប់​កាត់ទោស​ក្រៅ​ប្រព័ន្ធ​តុលាការ។ នៅ​ទីក្រុង​Davao​ ដែល​លោក​ឌុយទែតេ​ធ្លាប់​ជា​អភិបាលត្រូវ​បាន​សកម្មជន​សិទ្ធិ​មនុស្ស​ចោទ​ថា ​លោក​ម្នាក់​នេះបាន​បញ្ជា​ឲ្យ​មាន​ប្រតិបត្តិការ​ចុះ​បង្រ្កាប​និង​សម្លាប់​ឆៅៗទៅ​លើ​ជន​សង្ស័យដោយ​ពុំមាន​ការ​ស៊ើបអង្កេតរក​សខ្មៅ​អ្វី​ឡើយ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print