Update៖ ស្ត្រីវ័យ៤១ឆ្នាំម្នាក់បានស្លាប់​ភ្លាមៗ​ បន្ទាប់ពីចូលទៅកែសម្ផស្សក្នុងមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិM25ស្ថិតនៅខណ្ឌដូនពេញ​ សង្ស័យធ្វើខុសបច្ចេកទេស

ចែករំលែក៖

ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អើលជាខ្លាំងមួយ​បានកេីតឡេីងកាលពីវេលាម៉ោង៩​ និង៣០នាទីយប់ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣​ ខណៈដែលមានស្ត្រីម្នាក់បានដេកស្លាប់នៅបន្ទប់ជាន់ទី១​ នៃមជ្ឈមណ្ឌលកែសម្ផស្ស​ អន្តជាតិM25 ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងលេខ៧០​ ផ្ទះលេខ៧៣B ក្រុម២៤២ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ ដោយសង្ស័យកែដេីមទ្រូងខុសបច្ចេកទេស​ ហេីយម្ចាស់ទីតាំងបានរត់គេចបាត់មិននៅទទួលខុសត្រូវឡើយ។
​     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​ ស្ត្រីរងគ្រោះបានមកហាងកែសម្ផស្សខាងលេីដេីម្បីកែសុដន់​ តែមិនដឹងជាកែខុសបច្ចេកទេសយ៉ាងម៉េច​ ទេីបបណ្ដាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅក្នុងបន្ទប់ជាន់ទី១​ ហេីយម្ចាស់ទីតាំងមិននៅទទួលខុសត្រូវ​ទេ បែរជារត់គេចខ្លួនបាត់ស្រមោល​ ទេីបបង្កការភ្ញាក់ផ្អេីលតែម្ដង​ ។
​     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញ​ផ្នែកបច្ចេកទេសកោសល្យវិច័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វេីការពិនិត្យ​ដេីម្បីឱ្យដឹងច្បាស់ជាក់ស្ដែង​ ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print