ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាននៅព្រឹកថ្ងៃសៅរ៍ទី០៤ ខែមិនា ឆ្នាំ២០២៣នេះបានបង្ហាញពីសហគមន៍អេកូទេសចរណ៍តាបស ខេត្តព្រះវិហារ ដែលលោកអ្នកចូលចិត្តជិះគោយន្តមើលទេសភាពដ៏ស្រស់ស្អាត មេីលពពកពេលព្រឹក ថ្ងៃរះ បោះតង់ ដើរព្រៃ ឡើងភ្នំ ជាពិសេសគឺទទួលទានអាហារក្នុងតំបន់ព្រៃ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា សហគមន៍អេកូទេសចរណ៍តាបសស្ថិតក្នុងភូមិសាស្ត្រភូមិតាបស ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
...
គួរជម្រាបថា យើងអាចជិះគោយន្តពីភូមិ មើលទេសភាពដ៏ស្រស់ស្អាត មើលពពកពេលព្រឹក ថ្ងៃរះ បោះតង់ បរិភោគអាហារក្នុងតំបន់ ដើរព្រៃ ឡើងភ្នំភ្នក មើលប្រាសាទបុរាណដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ជាពិសេសជាទីកន្លែងអភិរក្ស និងសិក្សាពីការល្បាតព្រៃ សត្វព្រៃផងដែរ៕ ដោយ៖សហការី