ស្លាប់និងរបួសជិត ៧០នាក់ ដោយឆេះដេប៉ូស្តុកប្រេងនៅប្រទេសឥណ្ឌូណេស៉ី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា មានមនុស្សយ៉ាងហោចណាស់ចំនួន១៧នាក់ស្លាប់និងជាង៥០នាក់ទៀតបានទទួលរងរបួសក្នុងគ្រោះអគ្គិភ័យដ៏ធំមួយនៅដេប៉ូស្តុកឥន្ធនៈមួយកន្លែងក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី។

អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើក៏បានឆាបឆេះផ្ទះសម្បែងអស់ប៉ុន្មានខ្នងផងដែរ ហើយបង្កឱ្យមនុស្សម្នារត់ភៀសខ្លួនយ៉ាងភ័យស្លន់ស្លោ និងបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីលំនៅឋានក្បែរដេប៉ូនោះ ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនថាមពលរបស់រដ្ឋ ឈ្មោះ Pertamina និងមានទីតាំងស្ថិតនៅនៅភាគខាងជើងទីក្រុងហ្សាការតា។
ហេតុការណ៍គ្រោះអគ្គិភ័យនោះបានកើតឡើងបន្ទាប់ពីម៉ោង៨យប់ថ្ងៃសុក្រសប្តាហ៍នេះ ហើយត្រូវបានពន្លត់ឱ្យរលត់ទៅវិញនៅប៉ុន្មានម៉ោងក្រោយ។ ក្រៅពីមនុស្ស១៧នាក់ដែលបានស្លាប់ មានពីក្រោយការកើតគ្រោះអគ្គីភ័យនេះ៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print