ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយក្នុងក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងទៅធ្វើអន្តរាគមន៍បាញ់ពន្លត់ឱ្យរលត់ទៅវិញភ្លាមៗ។
ករណីគ្រោះអគ្គិភ័យខាងលេីនេះបានកេីតឡេីងនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០និង១៥នាទី នៅចំណុចក្រុម៣ ភូមិ៣ សង្កាត់១ ក្រុង-ខេត្ដព្រះសីហនុ។
យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីភ្លើងឆេះព្រៃមួយកន្លែងនៅចំណុចក្រុម៣ ភូមិ៣ សង្កាត់១ ក្រុង-ខេត្ដព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់រលត់បានទាំងស្រុង។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះដែរមិនមានការឆេះខូចខាតរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ ចំណែកមូលហេតុនៃការឆាបឆេះនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមូលហេតុផង
ដែរ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការដាំស្ល ការអុជធូប ទៀន ហេីយពេលចាកចេញពីផ្ទះត្រូវបិទចរន្តអគ្គិសនីឱ្យបានត្រឹមត្រូវ ដេីម្បីទប់ស្កាត់ក្រែងទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆាបឆេះផ្ទះ៕ ដោយ៖សហការី