អគ្គិភ័យ​ឆេះព្រៃមួយកន្លែងនៅសង្កាត់១ ក្រុងព្រះសីហនុ ផ្អេីលសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ទាន់ពេលវេលា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​ក្នុងក្រុងព្រះសីហនុ​ បង្កការ​ភ្ញាក់ផ្អើល​ដល់​កម្លាំងសមត្ថកិច្ចជំនាញ​ចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងទៅធ្វើអន្តរាគមន៍​បាញ់ពន្លត់​ឱ្យរលត់ទៅវិញ​ភ្លាម​ៗ​។

ករណី​គ្រោះ​អគ្គិភ័យ​ខាងលេីនេះ​បានកេីតឡេីង​នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង​១០និង១៥នាទី នៅចំណុចក្រុម៣ ភូមិ៣ សង្កាត់១ ក្រុង-ខេត្ដព្រះសីហនុ។

យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​ មុនពេលកើតហេតុ​មានប្រជាពលរដ្ឋរាយការណ៍មកថា មាន​ករណី​ភ្លើងឆេះព្រៃមួយកន្លែងនៅចំណុចក្រុម៣ ភូមិ៣ សង្កាត់១ ក្រុង-ខេត្ដព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់រលត់បានទាំងស្រុង។

គួរបញ្ជាក់ថា​ ក្នុងហេតុការណ៍នេះដែរ​មិនមានការឆេះខូចខាតរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ​។ ចំណែក​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​ កម្លាំងសមត្ថកិច្ចជំនាញ​កំពុង​ធ្វើការ​ស្រាវជ្រាវ​រកមូលហេតុ​ផង​
ដែរ​។

...

ជាមួយគ្នានេះ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ សូមអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ត្រូវ​យកចិត្តទុកដាក់​ឱ្យបានខ្ពស់ចំពោះការដាំស្ល ការ​អុជធូប​ ទៀន​ ហេីយពេលចាកចេញពីផ្ទះត្រូវ​បិទចរន្ត​អគ្គិសនី​ឱ្យបានត្រឹមត្រូវ​ ដេីម្បីទប់ស្កាត់​ក្រែងទុស្សេខ្សែ​ភ្លើង​បង្កជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ៕ ដោយ​៖​សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print