ភ្នំពេញ : ញត្តិគាំទ្រសាលក្រមសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសទណ្ឌិត កឹម សុខា ដែលបានចេញក្របខណ្ឌទូទាំងប្រទេស រួមមានដូចខាងក្រោម៖
១, ថ្នាក់ក្រសួង/ស្ថាប័ន និងថ្នាក់រាជធានី-ខេត្ត ក្រុង/ស្រុក/ខណ្ឌ
២, គណបក្សនយោបាយ អង្គការ សង្គមស៊ីវិល
៣, ប្រជាជនកម្ពុជា
ការចូលរួមសម្តែងនូវការគាំទ្រសាលក្រមនេះ គឺបានបង្ហាញច្បាស់អំពីការប្រឆាំងដាច់ខាតនូវទង្វើក្បត់ជាតិទាំងករណីបុគ្គលផង ពិសេសករណីសហការជាមួយបរទេស ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ ដោយបានកំណត់ច្បាស់លាស់នូវការយកគំរូតាមប្រទេសមួយចំនួនដូចជាយូហ្គោស្លាវី ស៊ីរី លីប៊ី ឬស៊ែប៊ីជាដើម។
ជាពិសេសការគាំទ្រនេះ គឺសបញ្ជាក់ច្បាស់ពីការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ លើកកម្ពស់ការគោរពច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ធានាបាននូវឯករាជ្យ អធិបតេយ្យ និងម្ចាស់ការលើជោគវាសនាជាតិ និងប្រជាជន ព្រមទាំងការពារដាច់ខាត “ជាតិ សាសនា ព្រះមហាក្សត្រ” ដោយមិនអនុញ្ញាតិឲ្យបរទេសណាជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង ហើយប្រើប្រាស់ឧបាយកលទុច្ចរិតគ្រប់រូបភាព នាំកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម បែកបាក់ និងបាត់បង់ នៅអ្វីដែលកំពុងមានបច្ចុប្បន្ន និងមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន គឺ “សន្តិភាព” ៕
ដោយ : សិលា