លោក អូស្មាន ហាស្សាន់ ៖ ទោះបីសាសនាឥស្លាមមិនមែនជាសាសនារបស់រដ្ឋតែត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគាំទ្រនិងផ្ដល់កិត្ដិយសគ្រប់កាលៈទេសៈមិនរើសអើងពូជសាសន៍អ្វីឡើយ

ចែករំលែក៖

ភ្នំពេញ៖  ទោះបីសាសនាឥស្លាមមិនមែនជាសាសនារបស់រដ្ឋតែត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគាំទ្រនិងផ្ដល់កិត្ដិយសគ្រប់កាលៈទេសៈមិនរើសអើងពូជសាសន៍អ្វីឡើយ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក
អូស្មាន ហាស្សាន់  រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី  ខណៈលោកបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ លោក Dr. Yousef Alotha imeen អគ្គនាយកខុទ្ទកាល័យអគ្គលេខាធិការ អង្គការសហប្រតិបត្តិការឥស្លាម (OIC) អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចតំណាង លោក Iyad Ameen Madani អគ្គលេខាធិការ OIC ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បីស្វែងយល់ពីសភាពការណ៍នយោបាយនៅកម្ពុជា ជំនួបនេះបានប្រព្រឹត្ដទៅនៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក៏សាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ វិស័យហេដ្ឋារចនាសម្ព័ន្ធត្រូវបានរីកដុះដាល់នៅគ្រប់​សហគមន៍ជនបទតែក្នុងរយៈ៣០ឆ្នាំនៃការអភិវឌ្ឍប្រទេសជាតិបាតដៃទទេរហូតមានអ្វីៗគ្រប់បែបយ៉ាងដល់សព្វថ្ងៃនេះ ។

ទន្ទឹមនិងនេះវិសយ័សាសនា ក៍ត្រូវបានរីកចម្រើនគួឲ្យស្ងើចសសើរពីគ្រប់ទិសទីនិងមានការគាំទ្រពីពុទ្ធបរិសទ ផងដែរ ។ លោកបន្ដថា៖ ទោះបីសាសនាឥស្លាមមិនមែនជាសាសនារបស់រដ្ឋតែត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងផ្ដល់កិត្ដិយសគ្រប់កាលៈទេសៈមិនរើសអើងពូជសាសន៍អ្វីឡើយ។

លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីការផ្តល់ជូនសព្វបែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសហគមន៍ឥស្លាមកម្ពុជា។ ថ្វីបើសាសនាឥស្លាម ពុំមែនជាសាសនារបស់រដ្ឋតែសាសនិកឥស្លាមកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិសាសនារបស់ខ្លួនដោយគ្មានការរារាំងណាមួយទេថែមទាំងមានថ្នាក់ដឹកនាំកំពូលរបស់ជាតិចូលរួមក្នុងកម្មវិធីសម្ពោធសមិទ្ធិផលឥស្លាមនានា និងពិធីផ្សេងៗទៀតផងដែរ ។

ក្រៅពីនេះសាសនិកឥស្លាមក៏ទទួលបាននូវការអនុគ្រោះជាច្រើនដូចជាការអនុញ្ញាតឲ្យសិស្សនិស្សិតអាចគ្របក្បាលចូលរៀនក្នុងសាលារដ្ឋថតរូបធ្វើអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនមិនយកពន្ធលើការនាំចូលសំភារៈសាងសង់សមិទ្ធិផលឥស្លាមក៏ដូចជាការនាំចូលជំនួយផ្សេងៗ ហើយបានបើកទូលាយទទួលជំនួយសប្បុរសធម៌។

រាជរដ្ឋាភិបាលបានរៀបចំឲ្យមានស្ថាប័នកំពូលរបស់ឥស្លាមនៅកម្ពុជាគឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ហើយបានផ្តល់ជូនជាហូរហែរ រហូតថ្មីៗនេះបានសម្រេចជាគោលការណ៍បញ្ចូលគ្រូខ្មែរឥស្លាមចំនួន ១,៥០០នាក់ នៅក្នុងក្របខណ្ឌមន្ត្រីរាជការក្នុងក្រសួងអប់រំ យុវជន និង កីឡា។

លោក អូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរគុណចំពោះលោកអគ្គលេខាធិការ OIC ព្រមទាំងក្រុមការងារទាំងអស់ ដែលបានជួយជម្រុញ និងសម្រួលក្នុងការស្នើសុំរបស់កម្ពុជាចូលជាសមាជិកអង្កេតការណ៍របស់ OIC ផងដែរ ។

លោក  Dr. Yousef Alothaimeen បានសម្តែងនូវក្តីសប្បាយរីករាយព្រមជាមួយនឹងការថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដែលបានដឹកនាំប្រទេសឲ្យមានសុខសន្តិភាពហើយបានយកចិត្តទុកដាក់ចំពោះសាសនិកឥស្លាមនៅកម្ពុជា ដោយសារ ប្រទេសកម្ពុជាគឺជាប្រទេសគម្រូសម្រាប់ប្រទេសផ្សេងទៀត។ ក្នុងនាមលោកតំណាងឲ្យអង្គការសហប្រតិបត្តិការឥស្លាម OIC លោកសូមអំពាវនាវឲ្យសហគមន៍ឥស្លាមនៅកម្ពុជាសូមរក្សាឲ្យបាននូវសុខសន្តិភាពនេះ ហើយត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាព ចៀសវាងការបែកបាក់ណាមួយខណៈដែលបញ្ហាជាច្រើនកើតឡើងនៅជុំវិញពិភពលោក បាននិងកំពុងត្រូវបានប្រើប្រាស់ឈ្មោះឥស្លាម។

លោកបន្ដថា៖ អង្គការសហប្រតិបត្តិការឥស្លាម OIC មានប្រភពធនធានគ្រប់គ្រាន់ ដែលអាចជួយកម្ពុជាបាន ឬក៏អាចបញ្ជូនបន្តនូវសំណើររបស់កម្ពុជាទៅប្រទេសជាសមាជិកទាំង៥៧ ហើយ OIC ក៏បានបើកភ្លើងខៀវដល់កម្ពុជាក្នុងការធ្វើសំណើរតែងតាំងអ្នកតំណាងឲ្យកម្ពុជានៅ OIC ផងដែរ។ ចំពោះករណីដែលកម្ពុជាបានស្នើសុំចូលជាសមាជិកអង្កេតការណ៍របស់ OIC លោកសង្ឃឹមថា ប្រទេសកម្ពុជារួមជាមួយសមាជិកទាំងអស់នឹងបោះឆ្នោតគាំទ្រនៅក្នុងកិច្ច ប្រជុំប្រចាំឆ្នាំដែលនឹងធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះជាមិនខាន  ៕

image

image_1

image_2

image_3

image_4

image_5

image_6

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print