ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះថា មកទល់និងថ្ងៃនេះ ក្រុមការងារជំនាញបានរកឃើញនៅភាពមិនប្រក្រតីមួយចំនួនលើញតិ្តគណបក្សសង្គ្រោះជាតិ។ ក្នុងនោះភាពមិនប្រក្រតីរកឃើញរួមមាន ញត្តិខ្លះមានឈ្មោះ ប៉ុន្តែពុំមានស្នាមមេដៃ ញត្តិខ្លះមានស្នាមមេដៃតែពុំមានឈ្មោះ ញត្តិខ្លះមានឈ្មោះមានស្នាមមេដៃ តែពុំបានបញ្ជាក់អាសយដ្ឋាន។
លោកបន្តថា ក្រៅពីនេះក៏មានស្នាមមេដៃរបស់មនុស្សម្នាក់ ផ្តិតច្រើនដងនៅលើឈ្មោះផ្សេងទៀត។
គួររំលឹកថា ប៉ុន្មានជិត២សប្តាហ៍កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេត ពិនិត្យពីស្នាមមេដៃ និងឈ្មោះប្រជាពលរដ្ឋដែលត្រូវបានគណបក្សសង្គ្រោះជាតិដាក់ទូលថ្វាយព្រះមហាក្សត្រ៕
ដោយ៖ សុខ ខេមរា
...