នាយឧត្តមសេនីយ៍ កង សុខន៖ រកឃើញភាពមិនប្រក្រតីមួយចំនួនលើញតិ្តគណបក្សប្រឆាំងដាក់ទូលថ្វាយព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះថា មកទល់និងថ្ងៃនេះ ក្រុមការងារជំនាញបានរកឃើញនៅភាពមិនប្រក្រតីមួយចំនួនលើញតិ្តគណបក្សសង្គ្រោះជាតិ។ ក្នុងនោះភាពមិនប្រក្រតីរកឃើញរួមមាន ញត្តិខ្លះមានឈ្មោះ ប៉ុន្តែពុំមានស្នាមមេដៃ ញត្តិខ្លះមានស្នាមមេដៃតែពុំមានឈ្មោះ ញត្តិខ្លះមានឈ្មោះមានស្នាមមេដៃ តែពុំបានបញ្ជាក់អាសយដ្ឋាន។

លោកបន្តថា ក្រៅពីនេះក៏មានស្នាមមេដៃរបស់មនុស្សម្នាក់ ផ្តិតច្រើនដងនៅលើឈ្មោះផ្សេងទៀត។

គួររំលឹកថា ប៉ុន្មានជិត២សប្តាហ៍កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋម​ន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេត ពិនិត្យពីស្នាមមេដៃ និងឈ្មោះប្រជាពលរដ្ឋដែលត្រូវបានគណបក្សសង្គ្រោះជាតិដាក់ទូលថ្វាយព្រះមហាក្សត្រ៕

image478

fffa4e33-3b86-4e4b-9f0f-187d0ca96652

ea6fe081-cf5d-48de-a1ee-9e01d526bda8

e31e5280-cd4a-4f32-af75-05fcb83c6614

292cef34-927f-4ff8-9550-47e50fc90d8c

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print