យុវជន ៣នាក់ ត្រូវ​មន្រ្តី​នគរបាលស្រុកសំពៅលូន​ នាំខ្លួនមកធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ យុវជនចំនួន​ ០៣នាក់ដែលជា​មុខសញ្ញា​ប្រេីប្រាស់គ្រឿងញៀន​យ៉ាងសកម្មប្រចាំភូមិ​ ត្រូវ​បានកម្លាំងនគរបាលស្រុកសំពៅលូន​ បាននាំខ្លួនមកធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន។ បន្ទាប់​ពី​ក្រុមគ្រួសារ​និយាយ​លែង​ស្ដាប់​ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ ឱ្យជួយធ្វេីការណែនាំអប់រំ​ និងកិច្ចសន្យា​មិនឱ្យប្រើប្រាស់គ្រឿងញៀនទៀតនោះទេ។

មន្ត្រី​នគរបាល​ស្រុក​សំពៅ​លូន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​០៨​ ខែមិនា​ ឆ្នាំ​២០២៣នេះថា៖​ ការនាំខ្លួនយុវជន​ប្រេីប្រាស់គ្រឿងញៀន​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីវេលាម៉ោង​ ១២​និង​១៥នាទីរំលងអាធ្រាត្រ​ឈានចូលថ្ងៃទី​០៨​ ខែមីនា ឆ្នាំ២០២៣នេះ​ ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។

ប្រភពដដែលបន្តថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននរគបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣នាក់ ១.ឈ្មោះ យ៉ុង ខ្លី ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិគីឡូ១៣ ឃុំសន្តុិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ២.ឈ្មោះ ឌឿន បូរី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង និង៣.ឈ្មោះ ផូន ផារី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

...

បច្ចុប្បន្ន​ករណីនេះ កម្លាំងនគរបាលស្រុកសំពៅលូន​ នៅព្រឹកថ្ងៃពុធទី​០៨​ ខែមិនា​នេះ​ បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ រួចឲ្យទៅសហគមន៍វិញ តាមសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print