រដ្ឋមន្ត្រីក្រសួងទេសចរណ៍​៖ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត២៩ម៉ឺននាក់​ នាចុងខែកុម្ភៈ​ និងដើមខែមីនានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើ​តាមការបញ្ជាក់ពី​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃពុធទី​០៨​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ កម្ពុជា​ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត២៩ម៉ឺននាក់​ នាចុងខែកុម្ភៈ​ និងដើមខែមីនានេះ!

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា​៖​ ចុងប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២៨៩,២០៨នាក់ ក្នុងនោះភ្ញៀវជាតិ២៣៨,១៩១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥១,០១៧នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៩,៩៤៩នាក់
* ខេត្តសៀមរាប ៤០,១២០នាក់
* រាជធានីភ្នំពេញ ៣៩,១៤៣នាក់
* ខេត្តកំពត ២៦,២៦២នាក់
* ខេត្តបាត់ដំបង ២០,៩២០នាក់
* ខេត្តកំពង់ចាម ១៤,៣៦៤នាក់
* ខេត្តពោធិ៍សាត់ ១០,៨៥២នាក់។

ជាមួយគ្នានោះ​ លោករដ្ឋមន្ត្រី​ ថោង​ ខុន​ បានកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរក្នុងស្រុកសម្រាប់សប្តាហ៍ដំបូងនៃខែមីនានេះ បន្តស្ថិតក្នុងរង្វង់ជិត​ ៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍។

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា គោលដៅទេសចរណ៍សំខាន់ដូចជាខេត្តសៀមរាប កំណើនភ្ញៀវទេសចរក្នុងស្រុក និងលំហូរចូលជាបន្តបន្ទាប់នៃចរន្តភ្ញៀវទេសចរអន្តរជាតិបាននិងកំពុងចូលរួមធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គម ពិសេសមូលដ្ឋានអាជីវម្មទេសចរណ៍មានសកម្មភាពច្រើនជាងមុន។

សូមជម្រាបថា​ សម្រាប់​ជើងហោះហើរឡើងវិញលើកទី១ ពីសៀងហៃ-សៀមរាប​ កាលពីយប់ថ្ងៃទី៣ ខែមីនាថ្មីៗនេះ​ ក៏បានចាប់ផ្តើមដែលមានទេសចរចិន១២០នាក់ផងដែរ។

...

គួរបញ្ជាក់ថា​ ក្រុមការងារក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងគណៈកម្មការអន្តរក្រសួងបាននិងកំពុងដុតដៃដុតជើងក្នុងការរៀបចំពិធីបុណ្យទន្លេ ដែលនឹងប្រារព្វឡើងចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣នេះ បាននិងកំពុងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងស្រុកជាបណ្តើរៗផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print