កម្ពុជាជំរុញការផ្សព្វផ្សាយ និងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍នៅលើទីផ្សារអាល្លឺម៉ង់ ក្នុងពិព័រណ៍ទេសចរណ៍ ITB Berlin

ចែករំលែក៖

អាល្លឺម៉ង់៖ កម្ពុជាបានខិតខំជំរុញការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍នៅលើទីផ្សារអាល្លឺម៉ង់ ក្នុងពិព័រណ៍ទេសចរណ៍ ITB Berlin 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី​០៨​ ខែមីនា​ ឆ្នាំ​២០២៣។

ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ លោក ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា អមដំណើរដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ និងជាសមាជិកក្រុមការងារការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយលោកជំទាវ ផែន សាវនី ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប៊ែរឡាំង នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រួមជាមួយផ្នែកឯកជនចំនួន១១ក្រុមហ៊ុន រួមមាន ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ក៏ដូចជាគម្រោងវិនិយោគទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB Berlin 2023 ដ៏ធំបំផុតក្នុងពិភពលោក។

លោក ថោង រដ្ឋសក្តិ ការចូលរួមរបស់កម្ពុជា គឺដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ (២០២០-២០២៥) និងបន្តផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដោយផ្ដោតសំខាន់ទៅលើកីឡា និង MICE។

លោកអគ្គនាយកបានបន្តថា នាឱកាសនោះ កម្ពុជាក៏បានផ្សព្វផ្សាយអំពីការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយដៃគូឯកជនលើទីផ្សារអឺរ៉ុប។

លោក​ បានបញ្ជាក់ទៀតថា នាព្រឹត្តិការណ៍នោះដែរ ប្រតិភូក្រសួងទេសចរណ៍នឹងចូលរួមសក្ខាសិលា និងកិច្ចប្រជុំសំខាន់ៗមួយចំនួនជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) ដូចជា៖

១. កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍តុមូល ដោយផ្ដោតសំខាន់ទៅលើការធ្វើជាម្ចាស់នៃការផ្លាស់ប្តូរលើមាត្រដ្ឋានសកល (ITB Ministers Roundtable: Mastering Transformation on a Global Scale)។

២. កិច្ចប្រជុំតុមូលឧស្សាហកម្មក្នុងការផ្លាស់ប្តូរក្នុងការធ្វើដំណើរ (Industry Roundtable: Transition in Travel)។

៣. សិក្ខាសាលាស្ដីពីការរំពឹងទុក និងការព្យាករណ៍ពីទស្សនៈរបស់អតិថិជនសម្រាប់ឧស្សាហកម្មទេសចរណ៍នៃថ្ងៃស្អែក
(Expectations and Forecasts from the Customers’ Perspective for the Travel Industry of Tomorrow)។

៤. សិក្ខាសាលាស្ដីពីការចាប់ផ្តើមនៃការសិក្សាសកម្មភាពអាកាសធាតុនៃវិស័យទេសចរណ៍ ការពិនិត្យឡើងវិញអំពីវិធីសាស្រ្ត និងឧបករណ៍វាស់វែងបច្ចុប្បន្ន និងអនុសាសន៍សម្រាប់ផ្លូវឆ្ពោះទៅមុខ (Launch of Study: Tourism Sector’s Climate Action – A Review of Current Measurement Methodologies and Tools and Recommendations for the Way Forward)។

...

គួរជម្រាបថា កិច្ចសហការនេះធ្វើឡើងដោយយោងតាមជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នាឱកាសដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាជាលើកដំបូងបន្ទាប់ពីវិបត្តិកូវីដ-១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-អាល្លឺម៉ង់៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print