នៅក្នុងរបាយការណ៍ស្រាវជ្រាវមួយបានប្រកាសកាលពីថ្ងៃទី១៣ ខែមិថុនា បង្ហាញឲ្យឃើញថា កូរ៉េខាងជើងអាចនឹងផលិតបានគ្រាប់បែកបរមាណូ ១០គ្រាប់ក្នុងពេលដ៏ខ្លីនខាងមុខខណៈដែលប្រទេសនេះមានសកម្មភាពឌឺដងក្នុងពេលដែលទំនាក់ទំនងកូរ៉េទាំងពីរប្រឈមមុខតានតឹងកាន់តែខ្លាំងនោះ។
តាមតួលេខរបស់មជ្ឈមណ្ឌុលស្រាវជ្រាវសន្តិភាពនៅទីក្រុងស្តុកខម SIPRI បានប្រកាសឲ្យដឹងថា កូរ៉េខាងជើងមានថាមពលគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូបាន១០គ្រាប់ ដូចគ្រាប់បែកកាលពីខែមករា ឆ្នាំ២០១៦។ ប៉ុន្តែ SIPRI មិនបានបញ្ចាក់ថា តើកូរ៉េខាងជើងអាចសាកល្បងគ្រាប់បែកបរមាណូទៀតដែរឬទេ។ តាមការព្យាករណ៍កូរ៉េខាងលើអាចដាក់បន្ថែមក្បាលគ្រាប់ ២ទៅ៤គ្រាប់ចូលក្នុងឃ្លាំងយោធាជាបន្តទៀត។
បច្ចុប្បន្នក្បាលគ្រាប់បែកបរមាណូដែលបំពាក់នៅលើកាំជ្រួចមីស៊ីលលើពិភពលោកមានរហូតដល់ទៅ ១៥,៣៩៥គ្រាប់គឺថយចុះ ៤៥៥គ្រាប់ប្រៀបធៀបនឹងឆ្នាំ២០១៥ ។ តាមរបាយការណ៍របស់ SIPRI ប្រទេសដែលមានក្បាលគ្រាប់ច្រើនបំផុតនោះគឺរុស្ស៊ីមានរហូតដល់ ៧,២៩០គ្រាប់ទីពីរគឺអាមេរិកមាន ៧,០០០គ្រាប់ ។ ប្រទេសទាំងពីបានគ្រប់គ្រងគ្រាប់បែកបរមាណូរហូតដល់ទៅ ៩៣ភាគរយៈនៃគ្រាប់បែកទាំងអស់ ។ បន្ទាប់មកគឺប្រទេស អង់គ្លេស បារាំង ចិន ឥណ្ឌា បាគីស្ថាន និងអីស្រាអ៊ែល។
លោក Shannon Kile ប្រធានគម្រោងបរមាណូរបស់ SIPRI បានបញ្ចាក់ថា បើទោះបីចំនួនអាវុធបរមាណូថយចុះជាបន្តបន្ទាប់ ប៉ុន្តែគោលបំណងលុបបំបាត់អាវុធបរមាណូនៅលើពិភពលោកស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ។
តាមសារព័ត៌មាន NK News បានផ្សាយថា កូរ៉េខាងជើងមានសារធាតុ Plutonium ៤០គីឡូក្រាម ហើយគ្រាប់បែក ១គ្រាប់ប្រើប្រាស់អស់តែប្រមាណ៦គីឡូក្រាមប៉ុណ្ណោះ ដូចឆ្នេះកូរ៉េខាងជើងអាចផលិតបានគ្រាប់បែកបរមាណូជាច្រើនទៀត។ ក្នុងពេលនេះទីក្រុងព្យុងយ៉ាងបានខិតខំចំរើនសារធាតុអ៊ុយរ៉ានីញោមសម្រាប់កម្មវិធីបរមាណូបន្តទៀត៕
ប្រែសម្រួល៖ សាធី