ប្រទេសចិន ៖ អ្នកបរិចាមេជីវិតនឹងទទួលបានទូរស័ព្ទ​ iPhone

ចែករំលែក៖

ចិនបានខិតខំបញ្ចុះបញ្ចូលបុរសបរិចាកមេជិវិតដោយសារតែមិនទាន់មានអ្នកណាស្ម័គ្រចិតធ្វើរឿងនេះនៅឡើយ។ ក្រោយពេលរដ្ឋាភិបាលចិនអនុញ្ញាត្តិ​ឲ្យគូស្វាមីភរិយាមានកូនបានពីរនាក់ និងធ្វើឲ្យតម្រូវការមេជីវិតកាន់តែកើនឡើង។

នៅពេលនេះមិនទាន់មានអ្នកណាស្ម័គ្រចិត្តផ្តល់មេជីវិតនៅឡើយទេដោយមូលហេតុផ្សេៗគ្នា ។ ប៉ុន្តែតាមការស្រាវ​ជ្រាវមាន ៥០ភាគរយអ្នកស្ម័គ្រចិតផ្តល់មេជីវិត ប៉ុន្តែមិនអាចទទួលយកបានដោយមិនអាចបំពេញតាមតម្រូវការ ។

នៅពេលនេះរដ្ឋាភិបាលបានអំពាវនាវដល់ពលរដ្ឋដែលមានអាយុចាប់ពី​២០ដល់៤៥ឆ្នាំដែលមានកម្លាំងមាំមួយមានរូបសម្បត្តិសមរម្យជួយផ្តល់មេជីវិត​ដល់ «ធនាគាមេជីវិត» ហើយសន្យាថានិងផ្តល់ប្រាក់១ពាន់ដុល្លារ ឬទូរស័ព្ទ iPhone ១គ្រឿង។

សារព័ត៌មាន New York Times បានផ្សាយថា នៅលើគេហទំព័រសង្គមអ្នកដែលប្រើប្រាស់បណ្តាញសង្គមជាបរុសតែងតែទទូលបានការអំពាវនាវឲ្យបរិចាកមេជីវិត ។ កន្លងមកចិនអនុញ្ញាត្តិឲ្យមានតែកូនមួយប៉ុណ្ណោះធ្វើឲ្យខ្វះកម្លាំងពលកម្មដោយសារតែពលរដ្ឋពេញវ័យធ្វើពលកម្មកន្លងមកបានចាស់ៗអស់ទៅហើយមិនអាចធ្វើការបានយូទៀតឡើយ។ ក្រោយការអនុញ្ញាត្តិឲ្យមានកូនពីរនាក់ធ្វើឲ្យសេវាផ្តល់មេជីវិតរដ្ឋត្រូវខ្វះ ដូច្នេះមន្ត្រីរដ្ឋាភិបាលបានអំពាវនាវឲ្យបុរសៗបង្ហាញពីទឹកចិត្តស្នេហាជាតិតាមរយៈការផ្តល់មេជីវិត។

នៅក្នុងសំណើរផ្តល់មេជីវិតនោះគឺតម្រូវឲ្យអ្នកផ្តល់មានអាយុចាប់ពី ២០ដល់​៤០ឆ្នាំ មានសញ្ញា​ប័ត មានកម្ពស់ចាប់ពី​១.៦៥ម៉ែត្រឡើងទៅ គ្មានជំងឺតពូជអ្នកដែលត្រូវបានជ្រើសរើសនឹងត្រូវផ្តល់មេជីវិតប្រមាណ​ ១៧មីលីលិត្រក្នុងរយៈពេល​៦ខែ។

ដោយសារតែសម្ពាធការងាទីផ្សាការងាចង្អៀតនិងគ្រួរសារជាច្រើនមិនអាចមានកូនទៀតបានឡើយទើបតម្រូវការមេជីវិតដើម្បីបន្តពូជកាន់តែកើនឡើងខ្ពស់៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print