ចិនបានខិតខំបញ្ចុះបញ្ចូលបុរសបរិចាកមេជិវិតដោយសារតែមិនទាន់មានអ្នកណាស្ម័គ្រចិតធ្វើរឿងនេះនៅឡើយ។ ក្រោយពេលរដ្ឋាភិបាលចិនអនុញ្ញាត្តិឲ្យគូស្វាមីភរិយាមានកូនបានពីរនាក់ និងធ្វើឲ្យតម្រូវការមេជីវិតកាន់តែកើនឡើង។
នៅពេលនេះមិនទាន់មានអ្នកណាស្ម័គ្រចិត្តផ្តល់មេជីវិតនៅឡើយទេដោយមូលហេតុផ្សេៗគ្នា ។ ប៉ុន្តែតាមការស្រាវជ្រាវមាន ៥០ភាគរយអ្នកស្ម័គ្រចិតផ្តល់មេជីវិត ប៉ុន្តែមិនអាចទទួលយកបានដោយមិនអាចបំពេញតាមតម្រូវការ ។
នៅពេលនេះរដ្ឋាភិបាលបានអំពាវនាវដល់ពលរដ្ឋដែលមានអាយុចាប់ពី២០ដល់៤៥ឆ្នាំដែលមានកម្លាំងមាំមួយមានរូបសម្បត្តិសមរម្យជួយផ្តល់មេជីវិតដល់ «ធនាគាមេជីវិត» ហើយសន្យាថានិងផ្តល់ប្រាក់១ពាន់ដុល្លារ ឬទូរស័ព្ទ iPhone ១គ្រឿង។
សារព័ត៌មាន New York Times បានផ្សាយថា នៅលើគេហទំព័រសង្គមអ្នកដែលប្រើប្រាស់បណ្តាញសង្គមជាបរុសតែងតែទទូលបានការអំពាវនាវឲ្យបរិចាកមេជីវិត ។ កន្លងមកចិនអនុញ្ញាត្តិឲ្យមានតែកូនមួយប៉ុណ្ណោះធ្វើឲ្យខ្វះកម្លាំងពលកម្មដោយសារតែពលរដ្ឋពេញវ័យធ្វើពលកម្មកន្លងមកបានចាស់ៗអស់ទៅហើយមិនអាចធ្វើការបានយូទៀតឡើយ។ ក្រោយការអនុញ្ញាត្តិឲ្យមានកូនពីរនាក់ធ្វើឲ្យសេវាផ្តល់មេជីវិតរដ្ឋត្រូវខ្វះ ដូច្នេះមន្ត្រីរដ្ឋាភិបាលបានអំពាវនាវឲ្យបុរសៗបង្ហាញពីទឹកចិត្តស្នេហាជាតិតាមរយៈការផ្តល់មេជីវិត។
នៅក្នុងសំណើរផ្តល់មេជីវិតនោះគឺតម្រូវឲ្យអ្នកផ្តល់មានអាយុចាប់ពី ២០ដល់៤០ឆ្នាំ មានសញ្ញាប័ត មានកម្ពស់ចាប់ពី១.៦៥ម៉ែត្រឡើងទៅ គ្មានជំងឺតពូជអ្នកដែលត្រូវបានជ្រើសរើសនឹងត្រូវផ្តល់មេជីវិតប្រមាណ ១៧មីលីលិត្រក្នុងរយៈពេល៦ខែ។
ដោយសារតែសម្ពាធការងាទីផ្សាការងាចង្អៀតនិងគ្រួរសារជាច្រើនមិនអាចមានកូនទៀតបានឡើយទើបតម្រូវការមេជីវិតដើម្បីបន្តពូជកាន់តែកើនឡើងខ្ពស់៕
ប្រែសម្រួល៖ សាធី