អាមេរិកមានអាវុធ​ ៥ប្រភេទដែលចិនមិនទាន់អាចធ្វើដូចបាននិងទប់ទល់បាន

ចែករំលែក៖

ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចិន​បាន​ផលិត​សព្វាវុធ​ទំនើបៗ​ជា​ច្រើន​ដែល​អាច​ទប់ទល់​រាល់​សព្វាវុធ​របស់​អា​មេ​រិ​ក​និង​លោក​ខាងលិច​ ប៉ុន្ដែ​មាន​សព្វាវុធ​របស់​អា​មេ​រិ​ក​៥​ប្រភេទ​ដែល​ចិន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដោយ​គ្មាន​វិធីសាស្ដ្រ​ទប់ទល់​នឹង​អាវុធ​ទាំងនោះ​ ។​ អាវុធ​ ៥​ប្រភេទ​នោះ​រួម​មាន​នាវា​ផ្ទុក​យន្ដហោះ​ប្រភេទ​ Ford​ នាវាមុជទឹក​ប្រភេទ​ Verginia​ យន្ដហោះ​ចម្បាំង​បំបាំងកាយ​ F-22​ និង​ F-35​ យន្ដហោះ​ទម្លាក់​គ្រាប់​ B-2​ ។​

​សារព័ត៌មាន​ Want​ Daily​ របស់​តៃវ៉ាន់​ ​បាន​ផ្សព្វ​ផ្សាយ​ពី​អាវុធ​ទំនើប​របស់​អា​មេ​រិ​ក​ ៥​ប្រភេទ​ដែល​ធ្វើ​ឲ្យចិន​ព្រួយបារម្ភ​ ។​ សព្វាវុធ​ទាំងនោះ​មិន​អា​ចរក​ដៃគូ​ប្រៀប​ប្រដូច​បាន​ឡើយ​ ហើយ​ចិន​ក៏​មិនមែន​ជា​ដៃគូ​នៃ​អាវុធ​ទាំង​៥​ប្រភេទ​នោះ​ដែរ​ ។​ ចិន​មិនមែន​ជា​ដៃគូ​អា​មេ​រិ​ក​គឺជា​ការ​ពិត​ដែល​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ​ ពិសេស​តាំងពី​សង្គ្រាមត្រជាក់​ហើយ​ បើ​ទោះបី​ពេល​នេះ​ចិន​មាន​ភាព​រីក​ចម្រើន​ពី​វិស័យ​យោធា​ក៏​មិន​អាច​ប្រដេញ​បច្ចេកវិទ្យា​ស​ព្វាវុធ​របស់​អា​មេ​រិ​កបាន​ឡើយ​ ។​

នាវា​ផ្ទុក​យន្ដហោះ​​ប្រភេទ​ Ford​

នាវា​ផ្ទុក​យន្ដហោះ​ដើរ​ដោយ​ថាមពល​បរមាណូ​ប្រភេទ​ Ford​ ដែល​ជានា​វា​ថ្មី​បំផុត​របស់​អា​មេ​រិ​ក​និង​ដាក់​ឲ្យប្រើប្រាស់​ នៅ​ឆ្នាំ​២០១៦​ ។​ នៅ​លើ​នាវា​នោះ​មាន​សព្វាវុធ​ទំនើបៗ​បំផុត​របស់​អា​មេ​រិ​ក​ ។​ នៅ​លើ​នាវា​នោះ​មាន​ប្រព័ន្ធ​បាញ់​កាំជ្រួច​មី​ស៊ី​ល​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ប្រព័ន្ធ​ការពារ​ដែនអាកាស​ចម្រុះ​ ។​ បច្ចេក​វិទ្យា​នៅ​លើ​នាវា​ផ្ទុក​យន្ដហោះ​នោះ​ចិន​មិន​អាច​ក្ដោប​ក្ដាប់​បាន​ឡើយ​ ។​ លើស​ពី​នេះ​ទៅ​ទៀត​អាច​ទប់ទល់​រាល់​ការ​វាយ​ប្រហារ​របស់​សត្រូវ​បាន​យ៉ាង​ខ្លាំង​ប្រសើរ​។​

យន្ដហោះ​ចម្បាំង​បំបាំងកាយ​ F-22​ Raptor​

យន្ដហោះ​ចម្បាំង​បំបាំងកាយ​ F-22​ Raptor​ ជា​យន្ដហោះ​ជំនាន់​ទី​៥​ ដែល​មាន​ ភាព​ទំនើប​បំផុត​នៅ​លើ​ពិភពលោក​ត្រូវ​ បាន​ដាក់​ឱ្យ​ប្រើប្រាស់​ ។​ ចំណុច​ដែល​ចិន​ព្រួយបារម្ភ​លើ​យន្ដហោះ​ខាងលើ​ដោយ​សារ​តែ​ចិន​មិន​ទាន់​មាន​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ ។​ យន្ដហោះ​ប្រភេទ​នេះ​មាន​ល្បឿន​លឿន​និង​បំបាំងកាយ​ពី​ប្រព័ន្ធ​រ៉ា​ដា​សត្រូវ​បាន​យ៉ាង​ល្អ​ ។​ លើស​ពី​នេះ​ទៅ​ទៀត​យន្ដហោះ​នោះ​អាច​បើក​គេច​ពី​គ្រាប់​មី​ស៊ី​ល​ប្រដេញ​បាន​យ៉ាង​ល្អ​ទៀត​ផង​ ។​

នាវាមុជទឹក​ប្រ​ភេ​ត​ Verginia​

នាវាមុជទឹក​ប្រភេទ​នេះ​មាន​សមត្ថ​ភាព​និង​បទ​ពិសោធ​ខ្ពស់​ក្នុង​ការ​ធ្វើសង្គ្រាម​នៅ​លើ​ដែនទឹក​ ។​ នាវា​នោះ​ដើរ​ដោយ​ ថាមពលបរមាណូ​ ដោយ​បំពាក់​ស​ព្វា​វុ​ធ​ទំនើបៗ​ក្នុង​នោះ​មាន​កាំជ្រួច​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​បរមាណូ​អាច​វាយ​ ប្រហារ​សត្រូវ​បាន​យ៉ាង​ល្អ​ ។​ ចំណែក​ចិន​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើសង្គ្រាម​នៅ​លើ​ដែនទឹក​ដូច​ជា​គ្មាន​ទាល់តែ​សោះ​ ហើយ​ការ​ប្រមាញ់​នាវាមុជទឹក​របស់​ចិន​ក៏​មិន​ទាន់​មាន​ភាព​ទំនើប​អាច​តាម​ប្រកៀក​អា​មេ​រិ​ក​នោះ​ឡើយ​ ។​

យន្ដហោះ​ទម្លាក់​គ្រាប់​ B-2​ Spirit​

នៅ​ពេល​ដែល​មាន​សង្គ្រាម​វាយ​ប្រហារ​តាម​ដែនអាកាស​ យន្ដហោះ​ទម្លាក់​គ្រប់​ B-2​ របស់​អា​មេ​រិ​ក​អាច​ទម្លាក់​គ្រាប់​វាយលុក​ទៅ​លើ​គោលដៅ​បាន​យ៉ាង​ល្អ​ប្រសើរ​ ។​ យន្ដហោះ​នោះ​អាច​បំពាក់​គ្រាប់បែក​នាំ​ផ្លូវ​តាម​ផ្កាយ​រណប​វាយប្រហា​ទៅ​លើ​គោលដៅ​ដែល​មាន​ទម្ងន់​រហូត​ដល់​៤០​តោន​ ។​ យន្ដ​ហោះ​ទម្លាក់​គ្រាប់​នោះ​អាច​វាយលុក​នៅ​គ្រប់​គោលដៅ​ក្នុង​ទឹកដី​ចិន​ ដោយ​វា​អាច​ហោះហើរ​បាន​រាប់​ពាន់​គីឡូម៉ែត្រ​។​ យន្ដហោះ​ទម្លាក់​គ្រាប់​ B-2​ គឺ​មាន​សមត្ថ​ ភាព​បំបាំងកាយ​ពី​ប្រព័ន្ធ​រ៉ា​ដា​របស់​សត្រូវ​ថែម​ទៀត​ផង​ ។​

យន្ដហោះ​ចម្បាំង​ F-35​ Lightning​ II​

​យន្ដហោះ​ចម្បាំង​ប្រភេទ​នេះ​មាន​ភាព​ទំនើប​ពី​ប្រព័ន្ធ​បំបាំងកាយ ​ដូច្នេះ​ចិន​ត្រូវ​ខិតខំ​ថែម​ទៀត​ដើម្បី​តាម​ឲ្យទាន់​បច្ចេកវិទ្យា​ប្រភេទ​យន្ដហោះ​នោះ​ ។​ F-35​ មាន​តម្លៃ​ថ្លៃ ប៉ុន្ដែ​សមត្ថភាព​បំបាំង​កាយ​ក៏​ដូច​ជា​កម្លាំង​អាកាសយានិក​ ដែល​ប្រើប្រាស់​យន្ដហោះ​ប្រភេទ​នេះ​សុទ្ធសឹងតែ​ជា​អ្នកមាន​ទេព​កោសល្យ​ខ្ពស់​ ។​ ពេល​នេះ​មិន​ទាន់​មាន​យន្ដហោះ​ ចម្បាំង​ប្រទេស​ណាមួយ​ប្រៀបប្រដូច​នឹង​យន្ដហោះ​ខាងលើ​បាន​ឡើយ​ ។​

ជាមួយនឹង​សព្វាវុធ​ទំនើបៗ​ខាងលើ​របស់​អា​មេ​រិ​ក​មិន​ថា​ឡើយ​ចិន​ សូ​ម្បី​តែ​ប្រទេស​ដែល​មាន​វិស័យ​ឧស្សាហកម្ម​ សព្វាវុធ​ខ្ពស់​ដូច​ជា​រុ​ស្ស៊ី​ ក៏​ត្រូវ​ស្ញប់ស្ញែង​ភ័យ​ខ្លាច​ផង​ដែរ​ ។​ មូលហេតុ​ដែល​អា​មេ​រិ​ក​អភិវឌ្ឍ​វិស័យ​យោធា​សព្វាវុធ​ ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ដែល​ប្រទេស​ទាំងឡាយ​មិន​អាច​តាម​ទាន់​ដោយសារ​តែ​អា​មេ​រិ​កបាន​ចំណាយ​ប្រាក់​សម្រាប់​ ការពារ​ជាតិ​ច្រើន​មហាសាល​គឺ​ច្រើន​ជាង​ប្រទេស​ចំនួន​១០​បូក​បញ្ចូល​គ្នា​ក្នុង​នោះ​មាន​ទាំង​ចិន​ រុ​ស្ស៊ី​ ជប៉ុន​ ក៏​មិន​ស្មើ​ នឹង​អា​មេ​រិ​ក​ដែរ​ ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print