ខេត្តកំពតៈ គ្រាន់តែរឿងឪពុកលក់មាន់ជល់អស់មួយក្បាលសោះ បែរជាកូនសំណព្វចិត្តជានរកហ៊ានលើកដៃទាញកាំបិតបាប់ប្រហារឪពុកមិនញញើតដៃ តែសំណាងល្អមានអ្នកជួយទាន់ ក៏រួចផុតពីកណ្តាប់មច្ចុរាជនេះ បណ្តាលអោយរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតភូមិអណ្ដូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ សមត្ថកិច្ចបានអោយដឹងថាៈ កូនរមិលគុណម្នាក់បានទាញពូថៅកាប់ប្រហារទៅលើឪពុកបង្កើតរបស់ខ្លួនឯងដោយគ្មានប្រណី បណ្តាលអោយរងរបួសជាទម្ងន់ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកជនសង្ស័យជាកូនត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធី៕
ដោយ សុខ ខេមរា
...