ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ CBRE បានបង្ហាញនៅក្នុងរបាយការណ៍មួយ ថាតម្រូវការអចលនទ្រព្យនៅក្នុងរដ្ឋធានីឌូបៃប្រទេសអារ៉ាប់រួមបានកើនឡើងខ្លាំងបំផុតមិនធ្លាប់មានក្នុងរយះពេល២ខែដើមឆ្នាំ២០២៣។
គិតតែក្នុងខែកុម្ភះមួយ មានការជួលរហូតដល់ទៅ 8,515 ប្រត្តិបត្តិការកើនឡើង៤៣,៩%បើប្រៀបធៀបទៅនឹងឆ្នាំចាស់។ សរុបការជួលទាំង២ខែ មករានិងកុម្ភះឆ្នាំ២០២៣នេះមាន 17,741ប្រត្តិបត្តិការ។
កំនើនតម្រូវការអចលនទ្រព្យនេះគឺដោយសារតែមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងឌូបៃ។ ការរីកដុះដាលនៃភោជនីយដ្ឋានលំដាប់ថ្លៃៗនៅទីក្រុងនេះសន្ទុះយ៉ាងខ្លាំងរយៈពេលត្រឹមតែប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ក្លិបកំសាន្តបារ មានមនុស្សចូលពេញៗចរាចរណ៍កកស្ទះសូម្បីតែការហៅតាក់ស៊ីជិះក៏ត្រូវការចំណាយពេលវេលាយូរដែរមិនថាថ្ងៃច័ន្ទឬអាទិត្យឡើយ។
ប្រហែល៩០ភាគរយនៃអ្នករស់នៅក្នុងទីក្រុងឌូបៃគឺជាជនបរទេសហើយក៏កំពុងតែជួបបញ្ហាឡើងថ្លៃនៃការជួលកន្លែងស្នាក់នៅ។ភ្នាក់ងារប្រឹក្សាអចលនទ្រព្យមួយនៅក្នុងទីក្រុងនេះបានប្រាប់សារព័ត៍មានCNBCថា តម្លៃជួលកើនរហូតដល់ទៅ៦០%។ ទីប្រឹក្សារូបនេះបានសម្រេចចិត្តផ្លាស់ទីតាំងដោយសារតែមិនអាចទប់នឹងការឡើងថ្លៃជួលបាន។ ម្ចាស់ផ្ទះភាគច្រើនសុំឡើងថ្លៃជួលចាប់ពី៥០%ឡើងដែលជាហេតុធ្វើឲ្យមានការផ្លាស់ទីលំនៅច្រើន។
នាយកដ្ឋានដីធ្លីរបស់ទីក្រុងឌូបៃមានស្ថាប័នមួយហៅថា RERA ដែលជាភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យ ដែលចែងថាម្ចាស់ផ្ទះមិនអាចទាមទារការដំឡើងថ្លៃជួលលើសពីភាគរយជាក់លាក់មួយដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្នរបស់អចលនទ្រព្យនោះទេ។
មិនមែនត្រឹមតែការជួលឡើងថ្លៃនោះទេ តម្លៃអចលនទ្រព្យក៏ឡើងថ្លៃខ្លាំងផងដែរនៅក្នុងតំបន់រស់នៅរបស់អភិជនក្នុងទីក្រុងឌូបៃ។CBRE និយាយថាតម្លៃលក់គឺកើនឡើង 11.5% ជាមធ្យមក្នុងឆ្នាំ2021ដល់ខែកុម្ភៈ 2023។
ជនបរទេសនៅឌូបៃម្នាក់ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បានទិញអចលនទ្រព្យមួយក្នុងតម្លៃប្រហែល 4 លានឌីរ៉ាមអារ៉ាប់រួម(1.09 លានដុល្លារ) នៅដើមឆ្នាំ 2021 ជួសជុល និងតុបតែងវាឡើងវិញ ហើយក្នុងឆ្នាំនេះបានលក់វាក្នុងតម្លៃទ្វេដង។
ភារៈ(ប្រភពCNBC)