ប្រជាជនរិះគន់អាជ្ញាធរខណ្ឌចំការមនយកចិញ្ចើមផ្លូវក្រោយសាលាវិទ្យាល័យទួលស្វាយព្រៃ ឲ្យឈ្មួញយករថយន្តធំចតពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាជនរិះគន់អាជ្ញាធរខណ្ឌចំការមនចំៗថា យកនៅចំណុចក្រោយសាលាវិទ្យាល័យទួលស្វាយព្រៃ ឲ្យឈ្មួញយករថយន្តធំចតពេញផ្លូវនឹងលក់គ្រឿងផឹកសុីនៅលើចិញ្ចើមផ្លូវដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បណ្ដោយឲ្យកកស្ទះចរាចរណ៍រាល់ថ្ងៃ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រជាជនចោទលើអាជ្ញាធរខណ្ឌចំការមនសង្ស័យបានផលប្រយោជន៍ផ្ទាល់ខ្លួននិងកំពុងបានរិះគន់ចំពោះអាជ្ញាធរមូលដ្ឋានដែលឲ្យឈ្មួញយករថយន្តប្រភេទធំៗចតនិងដាក់ទំនិញបណ្ដាលឲ្យផ្លូវមួយខ្សែនេះមិនអាចឲ្យអ្នកដំណើរធ្វើចរាចរណ៍តាមផ្លូវខាងលើបានទេ ជាពិសេសកន្លែងនេះស្ថិតនៅខាងក្រោយសាលាវិទ្យាល័យទួលស្វាយព្រៃរហូតដល់នាយកសាលាលេងហ៊ានបើកទ្វាខាងក្រោយឲ្យចេញទេខ្លាចគ្រោះថ្នាក់ជាយថាហេតុណាមួយ អញ្ជឹងប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខណ្ឌនិងលោកចៅសង្កាត់ជួយមើលផ្លូវមួយខ្សែនេះផង ៕

1 (1)

1 (2)

1 (3)

ដោយ៖ សរស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print