ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃអង្គារទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាគ្រឿងញៀនប្រុសស្រី ចំនួន០៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនជាបន្ដបន្ទាប់ ក្នុងករណី ៣ផ្សេងគ្នា។
ប្រភពដដែលបន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានបង្ក្រាបករណីគ្រឿងញៀន បានចំនួន០៣ករណីផ្សេងៗគ្នា ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ស្រី ០១នាក់ ។
ជាក់ស្ដែងករណីទី១៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ១-ឈ្មោះ ណា សារី ភេទ ប្រុស ឆ្នាំកំណេីត ១៩៩៣ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ រី សុខណាន ភេទប្រុស ឆ្នាំកំណេីត ២០០៤ មុខរបររត់ផាស់អេប ទីលំនៅ មិនពិតប្រាកដ ។
ករណីទី២៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ស្ថិតនៅភូមិដូង ក្រុម១៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យមានឈ្មោះ អេង សុខហេង ភេទប្រុស ឆ្នាំកំណេីត ២០០៤ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ក្រុម១១ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។
ករណីទី៣៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ស្ថិតនៅភូមិដូង ក្រុម១៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យមានឈ្មោះ ម៉ុន នូ ភេទ ស្រី ឆ្នាំកំណេីត ១៩៩៨ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅសង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ។
សរុបវត្ថុតាងរួមមាន ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន៣០កញ្ចប់ ទូរសព្ទ័ ២គ្រឿង ផាស្អាប់ ០១គ្រឿង ។
បច្ចុប្បន្នសង្ស័យទាំង០៤នាក់ខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សហការី