នគរបាល​ខេត្ត​ព្រះសីហនុ​ បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​ប្រុសស្រី​ ចំនួន០៤នាក់​ ៣ករណី​ផ្សេង​គ្នា​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញា​គ្រឿងញៀន​ប្រុសស្រី​ ចំនួន០៤នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ខេត្ត​ព្រះសីហនុ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​ជាបន្ដបន្ទាប់​ ក្នុងករណី​ ៣ផ្សេងគ្នា​។

ប្រភពដដែលបន្តថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ​២០២៣ បានបង្ក្រាប​ករណីគ្រឿងញៀន​ បានចំនួន០៣ករណីផ្សេងៗគ្នា​ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ស្រី ០១នាក់ ។ 

ជាក់ស្ដែង​ករណីទី១​៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ស្ថិតនៅក្រុម៤​ ភូមិ២​ សង្កាត់៣​ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ១-ឈ្មោះ​ ណា​ សារី​ ភេទ​ ប្រុស​ ឆ្នាំកំណេីត​ ១៩៩៣​ ជនជាតិ​ខ្មែរ​ឥស្លាម​ មុខរបរ មិនពិតប្រាកដ​ ទីលំនៅភូមិ​ ៦​ សង្កាត់​៤​ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ​ រី​ សុខណាន​ ភេទប្រុស​ ឆ្នាំកំណេីត​ ២០០៤​ មុខរបររត់ផាស់អេប​ ​ទីលំនៅ មិនពិតប្រាកដ​ ។ 

ករណីទី២៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ស្ថិតនៅភូមិដូង​ ក្រុម១៧​  ភូមិ​១ សង្កាត់​លេខ​៤​ ក្រុង-ខេត្តព្រះសីហនុ​ ជនសង្ស័យមានឈ្មោះ​ អេង​ សុខហេង​ ភេទ​ប្រុស ឆ្នាំកំណេីត​ ២០០៤​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ​ ទីលំនៅ ក្រុម​១១​ ភូមិ០១​ សង្កាត់​០៤​ ក្រុង-ខេត្តព្រះសីហនុ ។ 

ករណីទី​៣៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ស្ថិតនៅភូមិដូង​ ក្រុម១៧​  ភូមិ​១ សង្កាត់​លេខ​៤​ ក្រុង-ខេត្តព្រះសីហនុ​ ជនសង្ស័យមានឈ្មោះ​ ម៉ុន នូ ភេទ​ ស្រី ឆ្នាំកំណេីត​ ១៩៩៨ ជនជាតិ​ខ្មែរ​ មុខរបរមេផ្ទះ​ ទីលំនៅសង្កាត់​០១ ក្រុង-ខេត្តព្រះសីហនុ ។

សរុបវត្ថុតាងរួមមាន​ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​៣០កញ្ចប់ ទូរសព្ទ័ ២គ្រឿង ផាស្អាប់ ០១គ្រឿង ។ 

បច្ចុប្បន្នសង្ស័យទាំង០៤នាក់ខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមនីតិវិធី​ច្បាប់​ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print