អ្នកញៀនល្បែងបញ្ជល់មាន់​ចំនួន​ ០៧នាក់​ ត្រូវ​កម្លាំងនគរបាលស្រុកភ្នំព្រឹក​ ចុះបង្រ្កាបក្នុង​បទល្មើសជាក់ស្តែង​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងនគរបាលស្រុកភ្នំព្រឹក​ បានចុះបង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែង​ជាក់ស្ដែង​ឃាត់ខ្លួនមនុស្សចំនួន០៧នាក់​ យកមកអនុត្តតាមនីតិវិធីច្បាប់។

ករណី​ខាងលើ​នេះ​ បានកេីតឡេីង​កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣​ម្សិលមិញនេះ​ នៅចំណុច សៃឡូ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ ស្របតា​ម​យោបល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ ហេង​ បា​រាំង​ អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ចុះប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ ) ចំនួន ០១ករណី ឃាត់ខ្លួន មនុស្សចំនួន ០៧នាក់មកកាន់អធិការដ្ឋានដេីម្បីធ្វេីការ​សាកសួរស្រាវជ្រាវ​ និងដកហូតបាន៖

-សង្វៀនមាន់ចំនួន ០១ ដុំ

-មាន់ចំនួន ១០ ក្បាល(ងាប់អស់ ០៣ ក្បាល)

-ស៊ុមដាក់មានចំនួន ០៥ ស៊ុម

-ជញ្ជីងចំនួន ០១ គ្រឿង

-ឆ្នាំងចំនួន ០១ , កាធុន ចំនួន ០១ ,ឡាំងស្ពេត្រូ ចំនួន០១

-ប្រាក់រៀល​សរុបចំនួន៥៦០០០០រៀល (ហាសិបប្រាំមួយម៉ឺន រៀល )

-ម៉ូតូចំនួន ០៣ គ្រឿង ។ 

ជនសង្ស័យ និងវត្ថុតាងខាងលើសមត្ថកិច្ចកសាង​សំណុំរឿង​​បញ្ជូនមកសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការ​តាមនីតិ​វិធី​ ច្បាប់៕អារុណ​រះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print