នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា ទទួលបានបណ្តឹង ៧៨៦បណ្តឹង ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១,៩៩១នាក់​ គិតត្រឹមថ្ងៃទី១៥ ខែមីនាម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាម​ការបញ្ជាក់​ពី​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ៧៨៦ករណី ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១,៩៩១នាក់ មាន១៦សញ្ជាតិ​ ,នេះបេី​គិតមកដល់ថ្ងៃទី១៥ ខែមីនាម្សិលមិញនេះ​។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រួមមាន​ដូចខាងក្រោម​៖

១៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៧៦៣សំណើ និងបិទសំណុំរឿង ២៥៩សំណើ (រកឃើញមនុស្ស ១,១៧៨នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៤នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ 

២៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២៣ករណី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print