ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែមីនា ឆ្នាំ២០២៣នេះថា៖ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ៧៨៦ករណី ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១,៩៩១នាក់ មាន១៦សញ្ជាតិ ,នេះបេីគិតមកដល់ថ្ងៃទី១៥ ខែមីនាម្សិលមិញនេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រួមមានដូចខាងក្រោម៖
១៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៧៦៣សំណើ និងបិទសំណុំរឿង ២៥៩សំណើ (រកឃើញមនុស្ស ១,១៧៨នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៤នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។
២៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២៣ករណី៕ដោយ៖សហការី
...