ចៅក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង​ សម្រេច​ឃុំ​ខ្លួន​ជនជាតិវៀតណាមម្នាក់ ក្រោយឃាត់ខ្លួនរួមនិងគ្រឿងញៀនចំនួន ១៦ដុំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានបញ្ជូនខ្លួនជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនចំនួន ១៦ដុំ ទៅសាលាដំបូងខេត្តស្វាយរៀង​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​សាកសួរ​បញ្ចប់​នីតិវិធី​។ ហេីយ​បច្ចុប្បន្ន​ត្រូវ​បានចៅក្រម​សាលាដំបូងខេត្ត​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន។

បេី​តាមការបញ្ជាក់ពី​មន្ត្រីជំនាញ​ខេត្តស្វាយរៀង​ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ង្វៀង ខាញ៉ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ត្រូវ​បានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន​រួមជាមួយវត្ថុតាងថ្នាំញៀន (ម្សៅកេតាមីន) ចំនួន ១៦ដុំ  សរុបទម្ងន់១៦,២៣៨ក្រាម គឹតទាំងសំបកវេចខ្ចប់ (ដែលជនសង្ស័យដាក់ចូលក្នុងស្រោមសំបុត្រពណ៌ខៀវ និងដុំសំឡីពណ៌ស) យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ។

គួររម្លឹកផងដែរថា ជនសង្ស័យរួមជាមួយវត្ថុតាង ដែលបំរុងនាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វាអន្តរជាតិព្រៃវល្លិ៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បើកប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី១២ ខែមីនា ២០២៣ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ក្នុងប្រតិបត្តិការនោះ​ កម្លាំងនគរបាលខេត្ត​បានដកហូតវត្ថុតាងរួមមាន៖​ ក្រដាស់ពណ៌បៃតងចំនួនមួយថង់ខ្មៅ​ ,សំឡីមួយថង់ខ្មៅ

,ដុំពណ៌សរចំនួន​ ៦ដុំម្សៅក្រាមពណ៌សរថ្លាចំនួន​ ០១កញ្ចប់ទូដែក​ចំនួន០១​ និងវ៉ាលី​០១​ ,សាក់កាដូរចំនួន​ ០៣,​ ទូរសព្ទ័​មួយគ្រឿង,

លិខិតឆ្លងដែនលេខP00349295ចំនួនមួយក្បាលនិងអត្តសញ្ញាណបណ្ណ័ជនជាតិវៀតណាមលេខ096088019468​ចំនួនមួយសន្លឹក។

បច្ចុប្បន្នជនសង្ស័យ ត្រូវ​បានចៅក្រម​​សាលាដំបូងខេត្តស្វាយរៀង សម្រេច​ចេញដីកាឃុំខ្លួន​ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print