ពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់​ចង.ក​លេីដេីមឈេីមានការភ្ញាក់ផ្អេីលជាខ្លាំង​

ចែករំលែក៖

​     ភ្នំពេញ ៖​ សាកសពបុរសម្នាក់​បានចង.ក​លេីដេីមឈេី​ ខណៈដែលប្រជាពលរដ្ឋបានដេីរចូលទៅក្នុងដីឡូត៍ដើម្បីបត់ជើងក៏ប្រទះឃេីញនិងមានការភ្ញាក់ផ្អេីលជាខ្លាំង​ រួចរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឱ្យចុះមកពិនិត្យដល់កន្លែងកេីតហេតុ​ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក​ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ។

​   សពជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណទេ​ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវផ្កាដៃវែង ស្លៀកខោជើងវែងពណ៌ក្រមៅ ពាក់ស្បែកជើងប៉ាតា។ 

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​មានប្រជាពលរដ្ឋម្នាក់បានដេីរចូលទៅក្នុងដីឡូត៍ខាងលេីដេីម្បីបត់ជើង នៅពេលដែលកំពុងអង្គុយបត់ជេីង​ក៏ក្រឡេកមេីលទៅខាងលេីស្រាប់តែឃើញសាកសពមនុស្សប្រុសចងកនៅលើដើមចង្រៀកធ្វើឱ្យមានការភ្ញាក់ផ្អេីលជាខ្លាំង​ រួចក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានឱ្យចុះមកពិនិត្យតែម្ដង​ ។ 

​    ក្រោយពីទទួលបានព័ត៌មានថា​ មានមនុស្សចងកនៅដីឡូត៍ខាងលើ​ អាជ្ញាធរមូលដ្ឋាន​និងសមត្ថកិច្ចប៉ុសិ៍្តនគរបាលរដ្ឋបាលព្រៃស​ក៏បានចុះមកដល់កន្លែងកើតហេតុ​ ហេីយជាក់ស្ដែងពិតជាឃើញបុរសខាងលើចងកនៅនឹងដើមឈើប្រាកដមែន​  រួចក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញ​នៃអធិការដ្ឋានខណ្ឌដង្កោ​ដើម្បីឱ្យផ្នែកជំនាញកោសល្យវិច័យ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យ​ ។ 

​    បេីតាមការសន្និដ្ឋាន​ និងការពិនិត្យវិភាគកោសល្យវិច័យរបស់កម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយយកខ្សែស្បែកជើងចងភ្ជាប់នឹងមែកឈើ។ 

​    បច្ចុប្បន្ន សាកសពនៅមិនទាន់ស្គាល់អត្តសញ្ញាណ​ននៅឡើយទេ ទេីបប្រគល់ជូនអាជ្ញាធរ​នៃសង្កាត់ព្រៃសដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print