ភ្នំពេញ ៖ សាកសពបុរសម្នាក់បានចង.កលេីដេីមឈេី ខណៈដែលប្រជាពលរដ្ឋបានដេីរចូលទៅក្នុងដីឡូត៍ដើម្បីបត់ជើងក៏ប្រទះឃេីញនិងមានការភ្ញាក់ផ្អេីលជាខ្លាំង រួចរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឱ្យចុះមកពិនិត្យដល់កន្លែងកេីតហេតុ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ។
សពជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណទេ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវផ្កាដៃវែង ស្លៀកខោជើងវែងពណ៌ក្រមៅ ពាក់ស្បែកជើងប៉ាតា។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋម្នាក់បានដេីរចូលទៅក្នុងដីឡូត៍ខាងលេីដេីម្បីបត់ជើង នៅពេលដែលកំពុងអង្គុយបត់ជេីងក៏ក្រឡេកមេីលទៅខាងលេីស្រាប់តែឃើញសាកសពមនុស្សប្រុសចងកនៅលើដើមចង្រៀកធ្វើឱ្យមានការភ្ញាក់ផ្អេីលជាខ្លាំង រួចក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានឱ្យចុះមកពិនិត្យតែម្ដង ។
ក្រោយពីទទួលបានព័ត៌មានថា មានមនុស្សចងកនៅដីឡូត៍ខាងលើ អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចប៉ុសិ៍្តនគរបាលរដ្ឋបាលព្រៃសក៏បានចុះមកដល់កន្លែងកើតហេតុ ហេីយជាក់ស្ដែងពិតជាឃើញបុរសខាងលើចងកនៅនឹងដើមឈើប្រាកដមែន រួចក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌដង្កោដើម្បីឱ្យផ្នែកជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យ ។
បេីតាមការសន្និដ្ឋាន និងការពិនិត្យវិភាគកោសល្យវិច័យរបស់កម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយយកខ្សែស្បែកជើងចងភ្ជាប់នឹងមែកឈើ។
បច្ចុប្បន្ន សាកសពនៅមិនទាន់ស្គាល់អត្តសញ្ញាណននៅឡើយទេ ទេីបប្រគល់ជូនអាជ្ញាធរនៃសង្កាត់ព្រៃសដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ